ដូចក្នុងរឿងភាគ! បុរសរូបនេះ ភ្ញាក់ដឹងខ្លួនឡើង ភ្លេចគ្រប់យ៉ាងនៃ២០ឆ្នាំក្នុងជីវិត ស្មានតែខ្លួននៅជាសិស្សវិទ្យាល័យ

//s9.kh1.co/15/15192b92ac7bd145a3dd4f212715bbad94503110.jpg
សង្គម

 ០៩-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បុរសម្នាក់កើតមានបញ្ហាខួរក្បាលដ៏កម្រម៉្យាង ដែលកើតឡើងលើមនុស្សពី៣ ទៅ១០នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស១០០,០០០នាក់។

អាមេរិក៖ បុរសម្នាក់ មកពីរដ្ឋតិចសាស់ ក្នុងសហរដ្ឋអាមេរិក បានបាត់ការចងចាំនៃ២០ឆ្នាំក្នុងជីវិត ដោយសារបញ្ហាខួរក្បាលដ៏កម្រម៉្យាង ដែលកើតឡើងលើមនុស្សពី៣ ទៅ១០នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស១០០,០០០នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Daniel Porter អាយុ៣៦ឆ្នាំ បានភ្ញាក់ដឹងខ្លួនឡើងកាលពីខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ដោយមិនដឹងថាគាត់នៅទីណាឡើយ ដែលគាត់គិតថា ខ្លួនគាត់ជាក្មេងសិស្សវិទ្យាល័យ កំពុងស្ថិតក្នុងអាយុ១៦ឆ្នាំប៉ុណ្ណោះ។

តាមសម្ដីរបស់អ្នកស្រី Ruth ជាប្រពន្ធ បាននិយាយថា៖

ប្ដីរបស់ខ្ញុំបានចាប់ផ្ដើមមានបញ្ហាស្ត្រេសកាលពីខែមករា ឆ្នាំ២០២០ ក្រោយពីបាត់បង់ការងារ និងត្រូវបង្ខំចិត្តលក់ផ្ទះផ្ទាល់ខ្លួន។ លុះមកដល់ថ្ងៃមួយ ពេលភ្ញាក់ដឹងខ្លួននាព្រឹកព្រលឹម គាត់បានគិតថាខ្ញុំជាជនចាប់ជំរិត និងគិតថាខ្លួនគាត់ផឹកស្រាស្រវឹងខ្លាំង​ ដល់ថ្នាក់មកផ្ទះជាមួយស្រីប្លែកមុខ។ ហើយគាត់ថែមទាំងសម្លឹងរកផ្លូវគេចចេញពីផ្ទះទៀតផង។ គាត់មិនដឹងឡើយថា ខ្លួនគាត់មានប្រពន្ធ និងមានកូនអាយុ១០ឆ្នាំទេ ហើយនៅពេលឆ្លុះកញ្ចក់ឃើញខ្លួនឯង គាត់មានភាពខឹងសម្បារយ៉ាងខ្លាំង និងរអ៊ូថា ហេតុអ្វីបានជាខ្លួនគាត់ធាត់ និងចាស់បែបនេះ។

  អ្នកស្រី Ruth

ទន្ទឹមនឹងនេះ តាមវេជ្ជបណ្ឌិតបានឲ្យដឹងដែរថា ស្ថានភាពនេះហៅថា Transient Global Amnesia ដែលកើតឡើងភ្លាមៗជាបណ្ដោះអាសន្ន និងធ្វើឲ្យបាត់បង់ការចងចាំរយៈពេលខ្លី ហើយនឹងវិលរកសភាពដើមវិញក្នុងរយៈពេល២៤ម៉ោង ឬច្រើនខែ។

យ៉ាងណាមិញ អ្នកស្រី Ruth ក៏ជួបប្រទះផលវិបាកដែរ ដោយសារតែប្ដីក្លាយជាមនុស្សថ្មី ដែលផ្លាស់ប្ដូររសជាតិអាហារ និងអត្តចរិតទៅជាមនុស្សផ្សេង ដែលមានភាពរួសរាយរាក់ទាក់ និងនិយាយច្រើនជាងមុន។ ហើយសព្វថ្ងៃនេះ អ្នកស្រី ក៏បានព្យាយាមរៀបរាប់ពីនេះពីនោះផងដែរ ដើម្បីជួយឲ្យប្ដីមានការចងចាំឡើងវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Ruth និងប្ដី
អ្នកស្រី Ruth និងប្ដី
អ្នកស្រី Ruth និងប្ដី
អ្នកស្រី Ruth និងប្ដី
អ្នកស្រី Ruth និងប្ដី
អ្នកស្រី Ruth និងប្ដី
អ្នកស្រី Ruth និងប្ដី រួមទាំងកូនស្រី
អ្នកស្រី Ruth និងប្ដី រួមទាំងកូនស្រី
អ្នកស្រី Ruth និងប្ដី រួមទាំងកូនស្រី
អ្នកស្រី Ruth និងប្ដី រួមទាំងកូនស្រី

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T