គាត់ច្បាស់ណាស់! Carragher ទស្សន៍ទាយថាក្រុមមួយនេះនឹងលើកពាន Euro 2020

//s9.kh1.co/a0/a000d08100eec41690b05d272331f2763fa23b88.jpeg
កីទ្បា

 ០៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Carragher ថាអង់គ្លេសនឹងយកឈ្នះអ៊ីតាលីលើបាល់ប៉េណាល់ទី

អង់គ្លេស៖ លោក Jamie Carragher ដែលជាអតីតកីឡាកររបស់ក្លិបហង្សក្រហម Liverpool គិតថា អង់គ្លេស នឹងយកឈ្នះ អ៊ីតាលី លើបាល់ប៉េណាល់ទៅកាត់សេចក្ដីនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Euro 2020 នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិ អង់គ្លេស
ក្រុមជម្រើសជាតិ អង់គ្លេស
ក្រុមជម្រើសជាតិ អ៊ីតាលី
ក្រុមជម្រើសជាតិ អ៊ីតាលី

ក្រុមរបស់លោកគ្រូបង្វឹក Gareth Southgate បានកក់កៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្រោយយកឈ្នះ ដាណឺម៉ាក ២ ទល់នឹង ១ ក្នុងកីឡដ្ឋាន Wembley ដែលនេះជាលើកដំបូងក្នុងរយៈពេល៥៥ឆ្នាំចុងក្រោយដែល អង់គ្លេស ឡើងមកដល់វគ្គនេះ។

អ្នកគាំទ្រអង់គ្លេស
អ្នកគាំទ្រអង់គ្លេស

ទន្ទឹមនឹងការសាទរពីសំណាក់អ្នកគាំទ្រ លោក Jamie Carragher បានធ្វើការទស្សន៍ទាយថា៖

ខ្ញុំគិតថាវាជាការប្រកួតដ៏ស្វិតស្វាញមួយ។ ខ្ញុំគិតថាវានឹងឈានដល់វគ្គបាល់ប៉េណាល់ទីកាត់សេចក្ដី ហើយអង់គ្លេសនឹងយកឈ្នះការប្រកួតនេះ។ ពួកយើងបានហ្វឹកហាត់ខ្លាំងណាស់លើបាល់ប៉េណាល់ទីនេះ ដូច្នេះកុំឲ្យវាក្លាយជាឥតប្រយោជន៍! ខ្ញុំមិនគិតថាក្រុមទាំងសងខាងរកបានច្រើនគ្រាប់ឡើយ។ អ៊ីតាលី លេងការពារបានខ្លាំងពូកែណាស់ ដូចគ្នានឹងអង់គ្លេស ខ្ញុំគិតថាលទ្ធផលគឺ ១ ទល់នឹង ១ បន្ទាប់មកនឹងចូលដល់វគ្គប៉េណាល់ទី។ ខ្ញុំគិតថាពួកគេជាក្រុមដែលគួរឲ្យចាប់អារម្មណ៍ណាស់ យើងនឹងចាំមើលអ្នកឈ្នះនៅថ្ងៃអាទិត្យ។

លោក Jamie Carragher 
លោក Jamie Carragher
លោក Jamie Carragher

គួរបញ្ជាក់ថា ការប្រកួតរវាង អង់គ្លេស និងអ៊ីតាលី នឹងធ្វើឡើងនៅយប់ថ្ងៃច័ន្ទ ទី១២ ខែកក្កដា វេលាម៉ោង២ទាបភ្លឺ៕

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T