វីវរហើយ! អ្នកគាំទ្រក្រុមជម្រើសជាតិមួយនេះតវ៉ាឲ្យមានការប្រកួតឡើងវិញ

//s9.kh1.co/2e/2ece45e2233ccb046775189b01d53dd2c68f3cff.jpeg
កីទ្បា

 ០៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកគាំទ្រដាណឺម៉ាកដាក់ញ្ញាត្តិឲ្យមានការប្រកួតឡើងវិញ

អឺរ៉ុប៖ ជឿជាក់ថាអ្នកគាំទ្របាល់ទាត់ទាំងអស់គ្នាបានដឹងហើយថា ក្រុមតោកំណាចអង់គ្លេស បានយកឈ្នះ ដាណឺម៉ាក នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោមលទ្ធផល ២ទល់នឹង១ រកបានដោយ Simon Kjaer ស៊ុតចូលទីខ្លួនឯង១គ្រាប់និង Harry Kane រកបាននៅម៉ោងបន្ថែម១គ្រាប់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

ទន្ទឹមនឹងការសាទរជ័យជម្នះឡើងមកដល់វគ្គផ្ដាច់ព្រ័ត្ររបស់អង់គ្លេស ក្រោយខកខានអស់រយៈពេល៥៥ឆ្នាំ មានអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិដាណឺម៉ាកជាច្រើននាក់បានដាក់ញ្ញាត្តិតវ៉ាឲ្យមានការប្រកួតរវាង ក្រុមទាំងពីរនេះឡើងវិញ។

ក្រុមជម្រើសជាតិ អង់គ្លេស
ក្រុមជម្រើសជាតិ អង់គ្លេស


ពួកគេបានតវ៉ាថា ខ្សែប្រយុទ្ធ Raheem Sterling ធ្វើពុតជាដួលដោយខ្លួនឯង ក្រោយប៉ះទង្គិចជាមួយកីឡាករដាណឺម៉ាកពីររូបគឺ Joakim Maehle និង Mathias Jensen ដោយអះអាងថាពួកគេបានប៉ះពាល់ Sterling យ៉ាងតិចតួចបំផុតគឺមិនសមអាជ្ញាកណ្ដាលផ្ដល់បាល់ប៉េណាល់ទីនោះឡើយ។

ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

លោក Cris Pinto ជាអ្នកចាប់ផ្ដើមយុទ្ធនាកាតវ៉ាឲ្យមានការប្រកួតឡើងវិញដោយអះអាងថាបាល់ប៉េណាល់ទីនោះមិនគួរផ្ដល់ឲ្យខាងអង់គ្លេសតាំងពីដំបូង។

ខ្សែប្រយុទ្ធRaheem Sterling
ខ្សែប្រយុទ្ធRaheem Sterling

យ៉ាងណាមិញ វាមានភាគរយតិចណាស់ដែលខាង UEFA ព្រមធ្វើតាមសំណើរបស់ពួកគេប៉ុន្តែអ្នកគាំទ្របានដាក់ញ្ញាត្តិតវ៉ាបានតិចជាង៥០០នាក់។

អ្នកគាំទ្រដាណឺម៉ាក
អ្នកគាំទ្រដាណឺម៉ាក

គួរបញ្ជាក់ផងដែរថា កន្លងមកក៏មានអ្នកគាំទ្រស្នើសុំឲ្យមានការប្រកួតរវាង បារាំង និង ស្វីស ឡើងវិញដែរដោយអ្នកគាំទ្របានអះអាងថាជើងរបស់ អ្នកចាំទី Yann Sommer មិនបាននៅលើខ្សែបន្ទាត់ទីនោះឡើយពេលបាល់ចេញពីជើងរបស់ Kylian Mbappe

អ្នកចាំទី Yann Sommer និង Kylian Mbappe 
អ្នកចាំទី Yann Sommer និង Kylian Mbappe 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T