ហួសចិត្ត! ក្រោយភ្លៀងធ្លាក់មួយមេឃធំ សម្រាមព្រាត ស្រាប់តែឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា...

//s9.kh1.co/22/2286eb8b42f63defc53df70608b56e9c1aa18ee9.jpg
សង្គម

 ០៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ប៉ុន្មានម៉ាត់នេះ ក្រោយភ្លៀងធ្លាក់មួយមេឃធំនៅខេត្តព្រះសីហនុ សំរាមបន្តហូរចូលក្នុងលូ

ខេត្តព្រះសីហនុ: កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយភ្លៀងមួយមេឃធំ បានធ្លាក់ទៅក្នុងខេត្តព្រះសីហនុ អភិបាលខេត្តដែលទទួលបានប្រជាប្រិយភាព និងការគោរពស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ប៉ុន្មានម៉ាត់នេះ ក្រោយបានឃើញទិដ្ឋភាពសម្រាមជាច្រើននៅតែបន្តហូរចូលប្រព័ន្ធលូ ដែលកើតចេញពីកង្វះបម្រុងប្រយ័ត្នក្នុងការទុកដាក់សំរាម ដោយលោកអភិបាលខេត្តបានមានប្រសាសន៍យ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដាក់លូហេីយ​ ត្រូវដេីររេីសសំរាមទៀត​ ពេលមានភ្លៀង​ រេីសមិនទាន់ស្ទះទឹកពេញលេីថ្នល់​ បេីទាំងអស់គ្នាចូលរួមទុកដាក់​ និង​ ជួយរេីស​សំរាម​ ប្រហែលអត់ស្ទះទឹកភ្លៀង​ ។ សូមអរគុណទុកជាមុន​ ។

ឯកឧត្តមគួច ចំរើន

សូមរំលឹកផងដែលថា ក្រោយការឡើងកាន់ដំណែងជាអភិបាលខេត្តព្រះសីហនុថ្មី ឯកឧត្តម គួច ចំរើន បានធ្វើការកែប្រែមុខមាត់ខេត្តភាគនិរតីកម្ពុជាមួយនេះឲ្យមានស្រស់បំព្រងប្រកបដោយវឌ្ឍនភាព ដោយគេសង្កេកឃើញមានសំណង់ថ្មីៗជាច្រើន មានការរឹតបណ្តឹងវិធានការផ្សេងៗ និងកាលពីពេលថ្មីៗនេះ គេឃើញមានការរើរុះផ្លាកប៉ាណូផ្សាយស្រា ដោយធ្វើការជំនួសមកវិញនូវរូបទង់ជាតិកម្ពុជាជាដើម៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

ក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ
សកម្មភាពរើសសំរាមហូរចូលក្នុងលូ
សកម្មភាពរើសសំរាមហូរចូលក្នុងលូ
សកម្មភាពរើសសំរាមហូរចូលក្នុងលូ
សកម្មភាពរើសសំរាមហូរចូលក្នុងលូ
សកម្មភាពរើសសំរាមហូរចូលក្នុងលូ
សកម្មភាពរើសសំរាមហូរចូលក្នុងលូ
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T