អាចម៍ផ្កាយមួយដុំធ្លាក់នៅអង់គ្លេស កាលពីដើមឆ្នាំនេះ​ ទើបត្រូវបានគេរកឃើញថា មានតម្លៃមហាសាល

//s9.kh1.co/b3/b32709270ac1acc09b250098969bb0f105221060.jpg
បច្ចេកវិទ្យា

 ០៩-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ពិតណាស់ វាគឺជាថ្មអវកាសសំខាន់បំផុត ដែលធ្លាក់និងត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស។

អង់គ្លេស៖ វត្ថុធាតុដើមថ្មដែលធ្លាក់ចូលមកក្នុងភពផែនដី ដូចដុំបាល់ភ្លើង ហោះឆេះពីលើទីក្រុង Winchcombe កាលពីខែកុម្ភៈ បានទទួលការចាត់ថ្នាក់ជាផ្លូវការ។ ព័ត៌មានលម្អិតទើបតែត្រូវបានចេញផ្សាយដោយសមាគមន៍អាចម៍ផ្កាយអន្តរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការងារដំបូងរបស់អ្នកវិទ្យាសាស្ត្រចក្រភពអង់គ្លេសបានបង្ហាញថា អង្គដែលរកឃើញនៅទីក្រុង Winchcombe មានអាយុកាលតាំងពីកំណើតដំបូងនៃប្រព័ន្ធព្រះអាទិត្យ ប្រហែល៤.៦ពាន់លានឆ្នាំមុន។ នេះធ្វើឲ្យវាមានតម្លៃមហាសាល។ ពិតណាស់ វាគឺជាថ្មអវកាសសំខាន់បំផុត ដែលធ្លាក់និងត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស។ ការចាត់ថ្នាក់ជាផ្លូវការបានបង្ហាញថា វត្ថុធាតុដើមដេញពណ៌ពីប្រផេះទៅខ្មៅ ដែលត្រូវបានរកឃើញនៅតំបន់ Gloucestershire កាលពីដើមឆ្នាំនេះ ឥឡូវត្រូវបានគេទទួលស្គាល់ថា ជាអាចម៍ផ្កាយធម្មជាតិ ហើយវាត្រូវបានគេដាក់ឈ្មោះថា Winchcombe។

ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយសារមន្ទីរ Natural History Museum (NHM) នៃទីក្រុងឡុងដ៍ បាននិយាយថា អាចម៍ផ្កាយនេះផ្សំពីថ្មនិងម្សៅតូចៗ ទម្ងន់៥៤៨ក្រាម គឺស្ថិតនៅក្នុងថ្នាក់ CM2 carbonaceous chondrites។ លោកបណ្ឌិត Ashley King នៃសារមន្ទីរ NHM បាននិយាយថា Carbonaceous chondrites ប្រហែលជាវត្ថុធាតុដើមក្រៅភពចំណាស់ជាងគេ ដែលយើងបានសិក្សា៕

អាចម៍ផ្កាយដែលរកឃើញ
អាចម៍ផ្កាយដែលរកឃើញ

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T