បំបែកកំណត់ត្រាថ្មី​! ២៤ម៉ោង ​ប្រទេសក្បែរកម្ពុជាមួយនេះ រកឃើញអ្នកឆ្លងកូវីដជិត ១ម៉ឺននាក់ និងមានអ្នកស្លាប់ច្រើនបំផុត

//s9.kh1.co/03/03d945d63df1bfe3652d10f11062092605220070.jpg
សង្គម

 ០៩-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ថៃមានអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ រហូតដល់ ៧២នាក់ ​រួមទាំងករណីឆ្លងថ្មី ៩,២៧៦នាក់

បាងកក៖  ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ថៃមានអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ រហូតដល់ ៧២នាក់ ​រួមទាំងករណីឆ្លងថ្មី ៩,២៧៦នាក់។ នេះបើយោងតាមប្រភពព័ត៌មាន Bangkok Post។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោម អ្នកឆ្លងថ្មីទាំង​ ៩,២៧៦នាក់ គឺមាន ២៨៧នាក់ ជាអ្នកទោសពន្ធនាគារ។​ គួរឱ្យដឹងដែរថា ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំមុនមក ប្រទេសក្នុងតំបន់អាស៊ានមួយនេះ មានអ្នកស្លាប់សរុប ២,៥៣៤ នាក់និងឆ្លង ៣១៧,៥០៦​នាក់៕

បុគ្គលិកថែទាំសុខភាព​ ផ្តល់ជូនការចាក់វ៉ាក់សាំង AstraZeneca ​
បុគ្គលិកថែទាំសុខភាព​ ផ្តល់ជូនការចាក់វ៉ាក់សាំង AstraZeneca ​
ប្រជាពលរដ្ឋ នៅខាងក្រៅរង់ចាំការតេស្តកូវីដ១៩
ប្រជាពលរដ្ឋ នៅខាងក្រៅរង់ចាំការតេស្តកូវីដ១៩
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T