ជិតដល់ថ្ងៃប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ កីឡាករអ៊ីតាលីរូបនេះថាពួកគេមិនខ្លាចអង់គ្លេសទេ

//s9.kh1.co/7d/7ddf08425e68663a5fcd6fecb7e9c49cabee7743.jpeg
កីទ្បា

 ០៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Chiellini ថាអ៊ីតាលីមិនខ្លាចអង់គ្លេសទេ

អង់គ្លេស៖ ខ្សែការពារ Giorgio Chiellini បានបង្ហើបឲ្យដឹងថាកីឡាករដែលអង្គុយកៅអីបម្រុងរបស់ក្រុមជម្រើសជាតិអង់គ្លេសអាចលេងដើម្បីលើកពាន Euro បានប៉ុន្តែគេថា អ៊ីតាលី នឹងមិនខ្លាច អង់គ្លេស ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Giorgio Chiellini
ខ្សែការពារ Giorgio Chiellini

ក្រុមទាំងពីរនឹងត្រូវជួបតទល់គ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro ថ្ងៃទី១២ខែកក្កដា វេលាម៉ោង២ទាបភ្លឺ នេះហើយ បន្ទាប់ពី អ៊ីតាលី បំបាក់ក្រុមគោជល់អេស្ប៉ាញ ហើយអង់គ្លេស បានយកឈ្នះ ដាណឺម៉ាក ។

ក្រុមជម្រើសជាតិ អង់គ្លេស
ក្រុមជម្រើសជាតិ អង់គ្លេស
ក្រុមជម្រើសជាតិ អ៊ីតាលី
ក្រុមជម្រើសជាតិ អ៊ីតាលី

Chiellini បាននិយាយថាតាំងពីដំបូងគឺគេគិតថា អង់គ្លេស មានអាទិភាពក្នុងការឈ្នះពាន Euro នេះ ដោយសារក្រុមរបស់លោកគ្រូបង្វឹក Gareth Southgate មានកីឡាករពោរពេញ ដោយគុណភាពនិងកាយសម្បទា ប៉ុន្តែក៏មិនបានមានន័យថា អ៊ីតាលី ត្រូវខ្លាច អង់គ្លេសនោះដែរ។

ក្រុមជម្រើសជាតិ អង់គ្លេស
ក្រុមជម្រើសជាតិ អង់គ្លេស

ថ្លែងក្នុងសន្និសីទមុនបើកការប្រកួត កីឡាករវ័យ៣៦ឆ្នាំរូបនេះថា៖

ពួកយើងគិតថានឹងបានជួបបារាំងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មិនមែនអេស្ប៉ាញទេ ដោយសារតែពួកគេជាក្រុមខ្លាំងមួយ។ ខ្ញុំគិតថាបារាំងគេខ្លាំងណាស់ អ៊ីចឹងហើយទើបគិតថាមុនឡើងមកដល់វគ្គនេះប្រហែលបានជួប បែលស៊ិក បារាំង និងអង់គ្លេស។ ភ្លាមនោះខ្ញុំក៏គិតថាអង់គ្លេសជាគូប្រជែងមួយដ៏ស្វិតស្វាញក្នុងការដណ្ដើមពាន Euro នេះ។ ពួកគេមានទាំងគុណភាពនិងកាយសម្បទាល្អ និងមានការរៀបចំក្រុមបានល្អណាស់។ ប្រាកដណាស់ថាការយកឈ្នះពួកគេជារឿងពិបាក។ ពួកគេបានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅបាល់ទាត់ពិភពលោក ខ្ញុំអាចទាយទុកមុនបានថាអង់គ្លេសនឹងឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ Euro ដោយសារពួកគេលេង៦ក្នុងចំណោម៧ប្រកួតនៅទឹកដីខ្លួនឯង។ តែមិនមែនត្រឹម Kane ទេ ខ្ញុំមើលឃើញថាកីឡាករអង្គុយកៅអីបម្រុងដូចជា Jack Grealish, Jadon Sancho, Marcus Rashford, Dominic Calvert-Lewin និង Phil Foden អាចលេងដើម្បីលើកពាន Euro បាន។ វានឹងក្លាយជាការប្រកួតមួយដ៏អស្ចារ្យ ប៉ុន្តែពួកយើងមិនខ្លាចគ្នាទេ តែពួកយើងគោរពគ្នា៕

ខ្សែការពារ Giorgio Chiellini
ខ្សែការពារ Giorgio Chiellini
ខ្សែការពារ Giorgio Chiellini

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិ អ៊ីតាលី លេងមិនដែលចាញ់បាន៣២ប្រកួតហើយប៉ុន្តែ Giorgio Chiellini នៅនិយាយថាពួកគេមិនគួរសរុបថាខ្លួនឯងនឹងឈ្នះពាននេះទេ៕

ក្រុមជម្រើសជាតិ អ៊ីតាលី 
ក្រុមជម្រើសជាតិ អ៊ីតាលី 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T