ចូលចិត្តស្ទីលអាដលអត់? Fashion ខោជើងធំៗរបស់​ សុភ័ក្រ កុសុម៉ា​ មេីលទៅ Cool ណាស់

//s9.kh1.co/96/968da5b6e22ae9bd069f4a6323cb3dccf524d251.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាស្រីពូកែកំប្លែងស្ងួត សុភ័ក្រ កុសុម៉ា ជាតារាស្រីដែលមានការលេងខ្លួនបែប Fashion មិនធម្មតានោះទេ ទោះបីជាសម្បុររាងស្រអែមបន្តិចមែន តែគ្រប់ម៉ូតសម្លៀកបំពាក់នាងស្លៀកនីមួយៗគឺថាជះរាងស្អាតតែម្ដង។

ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់យុវវ័យ សុភាពនារីសម័យថ្មីនេះ ចំពោះការតែងខ្លួន លេងម៉ូតសម្លៀកបំពាក់ ពួកគេភាគច្រើនគឺចូលចិត្តស្លៀកពាក់ខោអាវតឹងៗរឹបរាង ដើម្បីឲ្យគ្រប់គ្នាចោលភ្នែកសម្លឹងមើលមកឃើញចេញរាងដ៏ស្រស់ស្អាតរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកមើលពីស្ទីលម៉ូតខោដែលមានជើងធំៗ បែបរលុងៗវិញ នៅពេលដែលមនុស្សស្រីស្លៀកទៅមិនថាស្លៀកបូកជាមួយអាវប្រភេទណាក៏ដោយ ក៏មើលទៅជះភាពស្អាតម្យ៉ាងផងដែរ។

ជាពិសេស បើងាកមកចាប់អារម្មណ៍លើម៉ូតខោមានជើងធំៗ ដូចតារាស្រី សុភ័ក្រ កុសុម៉ា ដែលបានស្លៀកទាំងប៉ុន្មានម៉ូតខាងក្រោមនេះវិញ យើងឃើញថានាងក៏អាចធ្វើឲ្យគ្រប់គ្នាពោលពាក្យសរសើរពីនាងច្រើនផងដែរ។ ព្រោះថា អ្វីដែលនាងនិយមស្លៀកជាងគេពេលទៅណាមកណា គឺភាគច្រើន សុភ័ក្រ កុសុម៉ា តែងស្លៀកខោជើងធំៗបែបនេះជាញឹកញាប់ ទោះមើលរលុងៗមិនសូវចេញរាងពិតមែន តែវាពិតជាសាកសម លេចធ្លោ និងទាន់សម័យសម្រាប់នាងតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T