រឿងកាន់តែក្ដៅ! Barca ប្រកាសចាត់វិធានការទៅលើកីឡាករពីររូបរបស់ខ្លួនក្រោយវីដេអូមួយបានផ្ទុះឡើង

//s9.kh1.co/15/15e007243fece3514cdadc80e7b3d8e80a346321.jpeg
កីទ្បា

 ០៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Barca នឹងពិន័យ Griezmann និង Demebele

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានបង្ហោះសារសុំទោសជាផ្លូវការ ដល់អ្នកគាំទ្រជាជនជាតិជប៉ុននិងជនជាតិអាស៊ីទាំងអស់ ក្រោយ ខ្សែប្រយុទ្ធសញ្ជាតិបារាំងទាំងពីរគឺ Antoine Griezmann និង Ousmane Dembele បានសើចចំអកបុគ្គលិកផ្នែកបច្ចេកវិទ្យារបស់សណ្ឋាគារដែលពួកគេបានស្នាក់នៅកំលុងឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Ousmane Dembele និង Antoine Griezmann 
ខ្សែប្រយុទ្ធ Ousmane Dembele និង Antoine Griezmann 

ក្នុងវីដេអូនោះ Dembele បាននិយាយថាជនជាតិអាស៊ីមានមុខមាត់អាក្រក់ និងថាប្រទេសជប៉ុនដូចជាមិនមានបច្ចេកវិទ្យាជឿនលឿន ដែលធ្វើឲ្យអ្នកគាំទ្រជនជាតិអាស៊ីមានការខឹងសម្បារនិងមិនពេញចិត្តខ្លាំងណាស់ព្រោះវាបង្ហាញឲ្យឃើញពីការររើសអើងពូជសាសន៍។

ខ្សែប្រយុទ្ធ Ousmane Dembele
ខ្សែប្រយុទ្ធ Ousmane Dembele

ភ្លាមៗក្រោយដឹងដំណឹងនេះ ក្រុមហ៊ុន Konami បានប្រកាសផ្ដាច់កុងត្រាពី Griezmann ជាផ្លូវការដោយសារទទួលយកមិនបាននឹងទង្វើបែបនោះបើទោះបីជាកីឡាកររូបនេះគ្រាន់តែសើចញឹមៗ ពុំបាននិយាយអ្វីដែលប៉ះពាល់ដល់កិត្តិយសជនជាតិអាស៊ីឡើយ។

ខ្សែប្រយុទ្ធ Antoine Griezmann សើចនឹងពាក្យចំអកលើជនជាតិអាស៊ី
ខ្សែប្រយុទ្ធ Antoine Griezmann សើចនឹងពាក្យចំអកលើជនជាតិអាស៊ី

ដៃគូសហការធំរបស់ Barcelona គឺ ក្រុមហ៊ុន Rakuten ក៏បានបង្ហោះសារសម្ដែងភាពខកចិត្តទៅលើកីឡាករពីររូបនេះផងដែរនិងស្នើសុំឲ្យក្លិបស្រាយបំភ្លឺ។

ក្រុមហ៊ុន Rakuten 
ក្រុមហ៊ុន Rakuten 

យ៉ាងណាមិញ Barcelona បានប្ដេជ្ញាប្រឆាំងនឹងអំពើររើសអើងពូជសាសន៍និងសន្យាថានឹងចាត់ការកីឡាករទាំងពីរតាមច្បាប់ផ្ទៃក្នុងរបស់ក្លិប។
ក្លិបបានប្រកាសថា៖

FC Barcelona ពិតជាមានការសោកស្ដាយខ្លាំងណាស់ដែលធ្វើឲ្យមានការល្អក់កករចិត្តទៅលើក្រុមអ្នកគាំទ្រនៅជប៉ុននិងនៅបណ្ដាប្រទេសស្ថិតក្នុងទ្វីបអាស៊ី ព្រមទាំងបណ្ដាអ្នកឧបត្ថម្ភរបស់ពួកយើង ទាក់ទងនឹងវីដេអូបែកធ្លាយកាលពីប៉ុន្មានថ្ងៃមុន ដោយកីឡាករ Ousmane Dembele និង Antoine Griezmann បានបង្ហាញការមិនគោរពចំពោះបុគ្គលិកពីរបីនាក់នៅសណ្ឋាគារដែលពួកគេបានស្នាក់នៅ។ ពួកយើងសូមធ្វើការសុំទោសជាផ្លូវការដល់អ្នកគាំទ្រទាំងអស់ និងដៃគូសហការដែលមានអារម្មណ៍មិនសប្បាយចិត្តពីរឿងនេះ។ ថ្នាក់ដឹកនាំរបស់ក្លិបសូមសន្យាថានឹងមិនឲ្យមានរឿងបែបនេះកើតឡើងនាពេលអនាគតនោះឡើយ។ កីឡាករទាំងពីរបានធ្វើការសុំទោសនិងបង្ហាញអារម្មណ៍សោកស្ដាយចំពោះអ្នកគាំទ្រជនជាតិជប៉ុននិងដៃគូសហការរួចរាល់ហើយប៉ុន្តែយ៉ាងណាមិញ FC Barcelona នឹងចាត់វិធានការលើកីឡាករទាំងពីរជាលក្ខណៈផ្ទាល់ខ្លួន៕

ក្លិប Barcelona 
ខ្សែប្រយុទ្ធ Ousmane Dembele 
ខ្សែប្រយុទ្ធ Ousmane Dembele 

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T