គោតឿ ដែលតូចបំផុតលើពិភពលោក មានកម្ពស់ឈរត្រឹមតែ៥១សង់ទីម៉ែត្រ

//s9.kh1.co/a8/a839dd78a3ca3c27b16db107909153456b5e71a8.jpg
សង្គម

 ០៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គោញីមួយក្បាល មានឈ្មោះថា Rani មកពីកសិដ្ឋានមួយក្បែរទីក្រុង Dhaka នៃប្រទេសបង់ក្លាដែស និងត្រូវបានគេចាត់ទុកថា ជាគោដែលតូចបំផុតនៅលើពិភពលោក។

បង់ក្លាដែស៖ គោញីមួយក្បាល មានឈ្មោះថា Rani មកពីកសិដ្ឋានមួយក្បែរទីក្រុង Dhaka នៃប្រទេសបង់ក្លាដែស និងត្រូវបានគេចាត់ទុកថា ជាគោដែលតូចបំផុតនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោតឿមួយក្បាលនេះ មានអាយុ២៣ខែ និងកម្ពស់ឈរត្រឹមតែ៥១សង់ទីម៉ែត្រប៉ុណ្ណោះ ហើយវាតូចជាងកូនគោដទៃ ដែលទើបនឹងកើតទៅទៀត។

យោងតាមសម្ដីរបស់លោក Sufian ជានាយកប្រតិបត្តិកសិដ្ឋាន បានឲ្យដឹងថា វាពិតជាតូចមែនទែន និងមិនអាចឡើងទម្ងន់លើសពី៨០គីឡូក្រាមឡើយ ដែលអាចឡើងបានប្រហែល៣០គីឡូក្រាមប៉ុណ្ណោះ។ តែវាមានសុខភាពល្អណាស់ ដោយមិនមានបញ្ហាអ្វីទេ និងអាចរត់លឿនជាងពួកទន្សាយផងដែរ។

យ៉ាងណាមិញ ដើម្បីចៀសវាងរកវាមិនឃើញ ដោយសារតែតូចពេក ខាងកសិដ្ឋានក៏បានពាក់កណ្ដឹងជាប់នឹង.ករបស់វា ហើយខាងកសិដ្ឋានគ្មានគម្រោង នឹងសម្លាប់វាទេ។ បន្ថែមពីនេះទៀត កំណត់ត្រាពិភពលោកហ្គីនណេស នឹងធ្វើដំណើរទៅកាន់កសិដ្ឋានខាងលើ ដើម្បីពិនិត្យថា គោ Rani នឹងអាចជាប់កំណត់ត្រា ឬយ៉ាងណាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: ladbible / BBC

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T