លោកអើយ! មានដឹងអត់ថាសំបុត្រចូលទស្សនាវគ្គផ្ដាច់ព្រ័ត្រ Euro គឺដាក់លក់ក្នុងតម្លៃដល់ទៅ...

//s9.kh1.co/b2/b2d008d0871a26855e30fe9312395395b25bb476.jpeg
កីទ្បា

 ០៩-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សំបុត្រទស្សនាវគ្គផ្ដាច់ព្រ័ត្រ Euro លក់ក្នុងតម្លៃ៥ម៉ឺនផោន

អង់គ្លេស៖ បន្ទាប់ពីយកឈ្នះ ដាណឺម៉ាក ២ ទល់នឹង ១ រួចមក ក្រុមជម្រើសជាតិអង់គ្លេស បានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ Euro 2020 ជាស្ថាពរដោយក្រុមរបស់លោកគ្រូ Gareth Southgate ត្រូវជួបជាមួយក្រុមជម្រើសជាតិអ៊ីតាលី នៅយប់ថ្ងៃទី១២ ខែកក្កដា វេលាម៉ោង២ទាបភ្លឺ នៅឯកីឡដ្ឋាន Wembley ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិ អ៊ីតាលី
ក្រុមជម្រើសជាតិ អ៊ីតាលី

ជ័យជំនះដ៏គគ្រឹកគគ្រេងរបស់អង់គ្លេសធ្វើឲ្យអ្នកគាំទ្រតោកំណាចទាំងអស់ស្រវេស្រវាកក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយសារអង់គ្លេស ខានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រអស់រយៈពេល៥៥ឆ្នាំមកហើយ។

រូបភាពតំណាង
រូបភាពតំណាង

យ៉ាងណាមិញ សំបុត្រចូលទស្សនាទាំងអស់ត្រូវបានកក់ទុកពេញអស់ហើយប៉ុន្តែមានទស្សនិកជនមួយចំនួនបានប្រកាសលក់សំបុត្រនេះបន្តក្នុងតម្លៃដល់ទៅ ៥ម៉ឺនផោន(ស្មើនឹងប្រមាណ៦៨០០០ដុល្លារអាមេរិក)ឯណោះ។

ពានរង្វាន់ Euro 
ពានរង្វាន់ Euro 

គេហទំព័រ Ticombo សម្រាប់លក់សំបុត្រដែលមានអ្នកចង់លក់ចេញឡើងវិញ គឺបានផ្សព្វផ្សាយលក់ក្នុងតម្លៃ ៤ម៉ឺនផោន(ស្មើនឹងប្រមាណ៥៥០០០ដុល្លារ) ដោយបូកថែមថ្លៃកក់ចំនួន ១ម៉ឺនផោន(ស្មើនឹង១៣០០០ដុល្លារ)ផងដែរ។

រូបភាពតំណាង
រូបភាពតំណាង

គេហទំព័រខ្លះទៀតបានយកសំបុត្រនោះមកលក់ក្នុងតម្លៃ ១៥៦០០ផោន(ស្មើនឹងប្រមាណ២១០០០ដុល្លារ) ហើយតម្លៃសំបុត្រ VIP គឺខ្ទង់ ៤០៥៦០ផោន(ស្មើនឹងប្រមាណ៥៥៨៤៩ដុល្លារ)ឯណោះ៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T