លេងមែនទែនហើយ! Arsenal ដាក់សំណើចូលចែចូវយកកីឡាករ Barca រូបនេះកាត់មុខ Chelsea និង Spurs

//s9.kh1.co/ee/eec0cb9d130d0e7d96cca9c4f0aca731c850c82c.jpeg
កីទ្បា

 ០៨-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Arsenal ដាក់សំណើទិញយក Pjanic កាត់មុខ Chelsea និង Spurs

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ ក្លិបកាំភ្លើងធំ Arsenal កំពុងចូលសំណើចរចាយកខ្សែបម្រើ Miralem Pjanic របស់ក្លិបអ្នកមានបុណ្យ Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Miralem Pjanic
ខ្សែបម្រើ Miralem Pjanic

Pjanic បានផ្ទេរពី Juventus មកកាន់ទឹកដី Camp Nou កាលពីឆ្នាំ២០២០ ដោយក្លិប Barcelona ព្រមព្រៀងប្ដូរ Arthur Melo យករូបគេ ប៉ុន្តែកីឡាករវ័យ៣១ឆ្នាំរូបនេះមិនសូវបានចូលលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ronald Koeman ប៉ុន្មានទេ។

ខ្សែបម្រើ Miralem Pjanic កាលលេងនៅ Juventus
ខ្សែបម្រើ Miralem Pjanic កាលលេងនៅ Juventus

ហើយឥលូវនេះស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបពិតជាដុនដាបនិងត្រូវការកាត់បន្ថយកីឡាករដើម្បីបន្ថយប្រាក់ឈ្នួលព្រោះយោងតាមលោកប្រធាន La Liga គឺ Barcelona បានចាយប្រាក់ទៅលើកីឡាករដល់កម្រិតអតិបរមាហើយ។

ខ្សែបម្រើ Miralem Pjanic
ខ្សែបម្រើ Miralem Pjanic


កាសែត Sport បានបង្ហើបឲ្យដឹងថា  Pjanic អាចនឹងចាកចេញទៅលេងខ្ចីជើងព្រោះគេចង់មាននាទីលេងច្រើនខណៈដែលក្លិបតោខៀវ Chelsea និង Tottenham ចង់ទិញយក Pjanic ផ្ដាច់តែម្ដង។ តែ Arsenal បែរជាកាត់មុខកាត់មាត់ក្លិបទាំងពីរដោយបើកការចរចាដើម្បីបញ្ចុះបញ្ចូលគេឲ្យមកផ្ទេរមកទឹកដី Emirates ដោយលោកគ្រូបង្វឹក Mikel Arteta កំពុងស្វះស្វែងរកខ្សែបម្រើឲ្យបានមុនរដូវកាលថ្មីចូលមកដល់។

ខ្សែបម្រើ Miralem Pjanic
ខ្សែបម្រើ Miralem Pjanic

Arteta ចង់ខ្ចីជើង Martin Odegaard ពី Real Madrid ថែម១រដូវកាលទៀតប៉ុន្តែកីឡាករសញ្ជាតិន័រវេសរូបនេះបានបញ្ជាក់ហើយថាគេនឹងត្រឡប់ទៅ Real Madrid វិញដូច្នេះទើប Pjanic ជាជម្រើសដ៏ស័ក្តិសម។

ខ្សែបម្រើ Miralem Pjanic
ខ្សែបម្រើ Miralem Pjanic

Miralem Pjanic ចង់វិលត្រឡប់ទៅលេងនៅ Juventus វិញ ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុន្តែ Juventus ត្រូវសិក្សាពីស្ថានភាពរបស់ក្រុមសិន៕

ខ្សែបម្រើ Miralem Pjanic
ខ្សែបម្រើ Miralem Pjanic

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T