ប្រជាជនថៃជាច្រើននាំគ្នាដេកមុខវត្តទាំងយប់ រង់ចាំធ្វើតេស្តកូវីដ១៩

//s9.kh1.co/11/116270761140d3ab714acb56efe741e9df593a2f.jpg
សង្គម

 ០៨-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រជាជនថៃ ជាច្រើន ដែលបានមកពីកន្លែងផ្សេងៗគ្នា សុខចិត្តដេករង់ចាំ នៅពីមុខវត្ត ដើម្បីទទួលបានការធ្វើតេស្តកូវីដ១៩ ដោយឥតគិតថ្លៃ

ថៃ៖ យោងតាមសារព័ត៌៌មានថៃបានរាយការណ៍ថា កាលពីម្សិលមិញ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ មានប្រជាជនជាច្រើននាក់ បានមកបោះតង់ ដាក់កម្រាលព្រំ ដើម្បីដេកសម្រាករង់ចាំ ជាជួរដើម្បីទៅធ្វើតេស្តជំងឺកូវីដ១៩ នៅមុខវត្ត Phra Sri Mahathat Woramahawihan ដែលការធ្វើតេស្តនេះ នឹងចាប់ផ្ដើមនៅម៉ោង ៨:០០ ព្រឹករហូតដល់ម៉ោង ១៦:០០ សម្រាប់សាធារណជនទូទៅ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សមួយចំនួនដែលបានរង់ចាំនៅក្នុងជួរ ពិតជាបានបង្ហាញថា ពីការប្រថុយប្រថាន ព្រោះអ្នកទាំងនោះគឺបានធ្វើដំណើរពីកន្លែងផ្សេងៗគ្នា ដើម្បីធ្វើតេស្តរកការឆ្លងមេរោគ ប៉ុន្តែពួកគេនៅមិនទាន់បានធ្វើតេស្តនៅឡើយទេ ដោយសារតែការចាប់លេខគឺពេញទៅហើយ ដូច្នេះពួកគេ ត្រូវដេករង់ចាំមួយយប់ទៀត។

ជាចុងក្រោយ នៅពេលព្រឹក ថ្ងៃទី ៨ កក្កដា ឆ្នាំ ២០២១​ នៅម៉ោង ៨:២៥ ព្រឹក ការតម្រង់ជួរសម្រាប់ការចូលធ្វើតេស្តកូវីដ១៩ នៅវត្ត Phra Sri Mahathat ក៏មានចំនួន ៩០០ ដែលត្រូវបានបំពេញរួចហើយ រីឯមនុស្សជាច្រើនទៀតដែលបានធ្វើដំណើរមក មិនទាន់បានទទួលកាតចាប់លេខ ត្រូវត្រលប់ទៅវិញ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាពពីការដេករង់ចាំធ្វើតេស្តកូវីដ១៩ របស់ប្រជាជនថៃ

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T