ភ្នំពេញ ​៖ ​យុវជន​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​បន្ទាប់​ពី​រូប​គេ​ជិះ​ម៉ូតូ​តាម​ញ៉ែ​នារី​ម្នាក់​ដែល​មាន​ប្ដី​​ទៅ​ហើយ ​តែ​ចៃដន្យ​ពេល​យុវជន​ក្បាល​ខិល​ជិះ​ទៅ​ដល់​ក្នុង​បរិវេណ​វត្ត​កំសាន្ត​នៅ​សង្កាត់​ព្រែកប្រា​ ​ខណ្ឌ ​មានជ័យ​ រាជធានី​ភ្នំពេញ​ ស្រប​ពេល​ប្ដី​គេ​ដឹង​នោះ ​ក៏​នាំ​បក្ខពួក​សំពង​ម៉ា​ចាស់​ដៃ​ក្បែរ​ស្លាប់​ កុំ​តែ​បាន​ចាស់​ៗ​ក្នុង​វត្ត​ជួយ​ទាន់​កុំ​អី​គ្រោះ​ថ្នាក់​ដល់​ស្លាប់​បាត់​ទៅ​ហើយ។​

ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង ១១ និង ២០នាទី ព្រឹក​ថ្ងៃទី១១ ខែ មករា ឆ្នាំ ២០១២នេះ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា នៅមុន​ពេល​មាន​ហេតុការណ៍​នេះ​កើតឡើង​គេ​បានឃើញ​យុវជន២នាក់​ជិះ​ម៉ូតូ​ម៉ាក​គ្រីសអង្គរ​ពណ៌​ក្រហម​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ បានធ្វើ​ដំណើរ​តាម​ពីក្រោយ​នារី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ឌុប​ពី​ច្បារអំពៅ​ចូលទៅក្នុង​បរិវេណ​វត្ត​កំសាន្ត។ លុះ​ជិះ​ទៅដល់​ក្បែរ​វត្ត​នារី​រូប​នោះ បាន​ស្រែក​ឲ្យ​ប្ដី​ដែល​កំពុង​ដើរ​ក្នុង​វត្ត​ឲ្យ​ជួយ​ថា មាន​មនុស្ស​តាម​ញ៉ែ។ ភ្លាមៗ នោះ​បុរស​ជា​ប្ដី​អត់​សួរនាំ​ច្រើន​ទេ ក៏​ស្ទុះ​ទៅ​ទាញ​កអាវ​ជន​ដែល​ជិះ​ពីក្រោយ និង កំពុង​ឌឺដង​សំដី​ផង​នោះ បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​វាយ​ទាត់​ធាត់ ក្បែរ​សន្លប់ កុំ​តែ​បាន​ចាស់ៗ​ និង​ព្រះ​ស​ង្ឃ​ជួយ​ទាន់ កុំ​អី​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ជាមិនខាន។

យុវជន​ខិត​ខូច​រូបនោះ​ពុំមាន​អ្នកណា​ស្គាល់ឈ្មោះ និង អាសយដ្ឋាន​ឡើយ​ព្រោះចាស់ៗ អន្តរាគមន៍​នោះ​គេ​ក៏​រត់ឡើង​ម៉ូតូ​បក្ខពួក​ខ្លួន​ទាំង​ព្រលឹងចុងសក់ និង សុំ​រាងចាល​មួយជីវិត៕

ដកស្រង់ពីគេហទំព័រ កម្ពុជាថ្មី

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]