ផ្ទុះកូវីដ១៩ខ្លាំងពេក ថៃត្រៀមយកទីតាំងព្រលានយន្តហោះ ធ្វើជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺ

//s9.kh1.co/e4/e435f3839f91f163edd65cc0abfa317b97a1ab50.jpg
សង្គម

 ០៨-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន Airports of Thailand Pcl ដែលជាប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ត្រូវបានគេស្នើសុំឲ្យផ្លាស់ប្តូរស្ថានីយដែលទើបសាងសង់ថ្មី ទៅជា​បន្ទប់សង្គ្រោះបន្ទាន់ (ICU) បន្ទប់ព្យាបាលអ្នកជំងឺកូវីដ១៩

បាងកក៖ ប្រទេសថៃគ្រោងនឹង​កែប្រែស្ថានីយមួយនៅអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់មួយ​ទៅជាមន្ទីរពេទ្យ ដោយសារការកើនឡើងករណីឆ្លង​ជំងឺកូវីដ១៩​ ខណៈ​ប្រព័ន្ធសុខភាពសាធារណៈបង្ហាញសញ្ញាធូរស្បើយតិចតួចបំផុត។ នេះបើយោងតាមប្រភពព័ត៌មាន Bloomberg ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រទេសនេះ កាលពីល្ងាចថ្ងៃអង្គារបានឱ្យដឹងថា ក្រុមហ៊ុន Airports of Thailand Pcl ដែលជាប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ត្រូវបានគេស្នើសុំឲ្យផ្លាស់ប្តូរស្ថានីយដែលទើបសាងសង់ថ្មី ទៅជា​បន្ទប់សង្គ្រោះបន្ទាន់ (ICU) បន្ទប់ព្យាបាល និងជាទីកន្លែងសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាស្រាល ​ទៅមធ្យម ហើយ​ទីតាំងនេះទៀតសោធ នឹងអាចដាក់គ្រែអ្នកជំងឺយ៉ាងតិច ៥,០០០ គ្រែ។

យ៉ាងណាមិញ បើយោងតាមលោក Kumnuan Ungchusak អ្នកជំនាញផ្នែករោគរាតត្បាត និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានលើកឡើង​កាលពីសប្តាហ៍មុនថា អគារសុខាភិបាល​គឺពេញអស់ហើយ ហើយអត្រាអ្នកស្លាប់អាចកើនឡើងទ្វេដងនៅខែសីហា ប្រសិនបើ​ករណីឆ្លងនេះនៅតែបន្តកើនឡើង។

គួរជម្រាបថា ករណីឆ្លងនិងស្លាប់ដោយសារកូវីដ១៩នៅប្រទេសថៃ បានកើនឡើងដល់កំណត់ត្រាថ្មី​ក្នុងខែនេះ ហើយ​ភាគច្រើនស្ថិតនៅក្នុងទីក្រុងបាងកក ខណៈដែលក្រុមការងារកូវីដ១៩ ក៏​ត្រៀមនឹងពិចារណាលើសំណើសម្រាប់ការ​បិទខ្ទប់នៅចំណុចសំខាន់ៗនៃទីក្រុងបាងកក និងតំបន់ជុំវិញ​ផងដែរ។

ទីតាំងនេះ នឹងអាចដាក់គ្រែអ្នកជំងឺយ៉ាងតិច ៥,០០០ គ្រែ
ទីតាំងនេះ នឹងអាចដាក់គ្រែអ្នកជំងឺយ៉ាងតិច ៥,០០០ គ្រែ
ថៃមានអ្នកឆ្លង និងស្លាប់ច្រើន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ
ថៃមានអ្នកឆ្លង និងស្លាប់ច្រើន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ
បុគ្គលិកអាកាសយានដ្ឋាន អង្គុយ​ជាជួររង់ចាំទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19
បុគ្គលិកអាកាសយានដ្ឋាន អង្គុយ​ជាជួររង់ចាំទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T