ចូលរួមត្រេកអរ! លោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រា មែកឈើ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ

//s9.kh1.co/c7/c7fa3f9d68df11a877177a3569a6a0e53d82b75b.jpg
សង្គម

 ០៨-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ចូលរួមត្រេកអរ! លោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រា មែកឈើ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ

រាជធានីភ្នំពេញ៖ លោក ផន ផល្លា ដែលជាប្រធានមណ្ឌល មែកឈើ ជួយឧបត្ថម្ភទ្រទ្រង់ចិញ្ចឹមបីបាច់ថែរក្សាក្មេងកំព្រា បានឆ្លងកូវីដ១៩ កម្រិត ហើយសម្រាកព្យាបាលនៅអគារដឺព្រីមមៀរសែនសុខ២ បានជាសះស្បើយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះបើតាមការបញ្ជាក់ពីលោក ផន ផល្លា នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោក ផន ផល្លា បានគូសបញ្ជាក់ថា រូបលោកបានជាពីជំងឺកូវីដ១៩ហើយ ក្រោយពីបានទទួលការសង្គ្រោះបន្ទាន់​ និង ព្យាបាលនៅមណ្ឌលអគារ ព្រីមមៀរ សែនសុខ២។

លោកបានមានប្រសាសន៍បន្ថែមថា ទោះរូបលោកជាពីកូវីដ១៩ មែន តែលោកនៅតែបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយរយៈទៀត ព្រោះតែការប៉ះពាល់នៃសួត និង មេរោគនៅក្នុងថ្លើម ពីជំងឺកូវីដ ដែលធ្វើឱ្យលោក នៅមានអាការៈរាងហត់ និង ធីងធោង។

លោកបន្តទៀតថា លោកនឹងបន្តព្យាបាលជំងឺទៅតាមលទ្ធភាពរបស់លោកបន្តទៀត។

ដោយឡែក លោក ផន ផល្លា ក៏បានថ្លែងអំណរគុណដល់បងប្អូន មិត្តភ័ក្តិទាំងអស់ ដែលបានយកចិត្តទុកដាក់ បារម្ភ និងជួយជ្រោមជ្រែង។ លោកនឹងតបស្នងនូវសេចក្តីស្រឡាញ់របស់បងប្អូន ហើយនឹងសាបព្រោះនៅក្នុងសង្គមជាតិកម្ពុជា៕

លោក​ ផន ផល្លា
លោក​ ផន ផល្លា
លោក​ ផន ផល្លា
លោក​ ផន ផល្លា
លោក ផន ផល្លា កាលនៅព្យាបាល
លោក ផន ផល្លា កាលនៅព្យាបាល
ប័ណ្ណអនុញាតឱ្យចេញពីមន្ទីរពេទ្យ
ប័ណ្ណអនុញាតឱ្យចេញពីមន្ទីរពេទ្យ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T