មិនដឹងសោះ! អតីតគ្រូបង្វឹកម្នាក់ថាជម្រើសជាតិអង់គ្លេសរូបនេះប៊ិះនឹងផ្ទេរទៅលេងនៅ Union Berlin

//s9.kh1.co/88/88568ffefa1baca9e4a0d90ec8fe91f742dcf4cb.jpg
កីទ្បា

 ០៨-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Kane ប៊ិះនឹងផ្ទេរទៅលេងខ្ចីជើងនៅ Union Berlin

អង់គ្លេស៖ លោក Nico Schafer ដែលជាអតីតគ្រូបង្វឹកនៅឈុតយុវជនរបស់ Tottenham Hotspur បានបង្ហើបឲ្យដឹងថា ខ្សែប្រយុទ្ធ Harry Kane ដែលជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ប៊ិះនឹងផ្ទេរទៅលេងនៅក្លិប Union Berlin ឯប្រទេសអាល្លឺម៉ង់ក្នុងលក្ខខណ្ឌខ្ចីជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

Kane ជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Spurs ហើយមកទល់បច្ចុប្បន្នគេនៅតែលេងនៅទីនេះ ខណៈដែលកាលនៅលេងក្នុងឈុតយុវជនគឺ កីឡាករវ័យ២៧ឆ្នាំរូបនេះធ្លាប់ទៅលេងខ្ចីជើងនៅក្លិប Leyton Orient, Millwall, Norwich និង Leicester ប៉ុន្តែនៅឆ្នាំ២០១២ គេប៊ិះនឹងផ្ទេរទៅលេងនៅ Union Berlin ទៅហើយ។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane
អ្នកគាំទ្រក្លិប Union Berlin
អ្នកគាំទ្រក្លិប Union Berlin

លោក Schafer បានថ្លែងប្រាប់ SportBild ថា៖

កុំអី Kane ប្រហែលអាចមកជួយនៅតំបន់ប្រយុទ្ធជាមួយ Simon Terodde នៅក្នុងលីគលំដាប់ទី២ នៅអាល្លឺម៉ង់ទៅហើយ។ អ្នកអាចមើលឃើញកម្លាំងរបស់គេច្បាស់ ហើយគេជាកីឡាករដែលគួរតែលេងត្រូវជើងគ្នានៅ Berlin ។ បើទោះបីជាកាលណោះ ក្លិប Union Berlin មានទំនាក់ទំនងល្អជាមួយក្លិបបាល់ទាត់នៅអង់គ្លេសក៏ដោយក៏ Kane នៅចង់បន្តស្នាក់នៅអង់គ្លេស។

លោក Nico Schafer
លោក Nico Schafer
លោក Nico Schafer

Harry Kane រកបាន២៣គ្រាប់និងបញ្ជូនបាល់១៤គ្រាប់នៅរដូវកាលនេះ ប៉ុន្តែមានពាក្យចចាមអារ៉ាមផ្ទុះឡើងថាគេអាចនឹងចាកចេញពីទ្រនំចាស់ ដើម្បីអាចឈ្នះពានរង្វាន់ខណៈដែល Manchester United ,Manchester City និង Chelsea កំពុងរង់ចាំមើលស្ថានការណ៍របស់គេប៉ុន្តែលោកប្រធានក្លិប Daniel Levy មិនចង់លែងដៃពីគេឡើយ៕

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T