លីវ ជីលី ប្រាប់ពីប្រភេទបុរសដែលនាងចាប់អារម្មណ៍ក្នុងថ្ងៃសម្ពោធហាងនាឡិកាដៃ Fossil Group !!!

//s9.kh1.co/57/5719d1845b1f109b5a1d5a2cff13cb5b5a5e78d2.jpeg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កាលពីថ្ងៃទី ៤​ កន្លងទៅនេះ ហាងលក់នាឡិកាដៃប្រ៊េនដ៏ល្បីល្បាញជុំវិញពិភពលោក Fossil Group បានធ្វើការបើកសម្ពោធហាងជាផ្លូវការនៅផ្សារទំនើបអ៊ីអនពីរ ជាមួយវត្តមានរបស់កញ្ញា លីវ​ ជីលី Miss Grand Cambodia 2020 ។

ភ្នំពេញ៖​ កាលពីថ្ងៃទី ៤​ កន្លងទៅនេះ ហាងលក់នាឡិកាដៃប្រ៊េនដ៏ល្បីល្បាញជុំវិញពិភពលោក Fossil Group បានធ្វើការបើកសម្ពោធហាងជាផ្លូវការនៅផ្សារទំនើបអ៊ីអនពីរ ជាមួយវត្តមានរបស់កញ្ញា លីវ​ ជីលី Miss Grand Cambodia 2020 ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វីត្បិតតែវត្តមានរបស់​ កញ្ញា​ លីវ​ ជីលី​ ក្នុងកម្មវិធីបាននាំជាមួយហ្វេនរបស់កញ្ញាមិនតិចនាក់នោះក្ដី ក៏ក្រុមហ៊ុនបានរៀបចំបែងចែកពេលវេលាជាដំណាក់ការក្នុងការជួបជុំដើម្បីគោរពតាមគោលការណ៍រាជរដ្ឋាភិបាល រក្សារគំលាត និង ការពារ បានយ៉ាងរលូនដូចគ្នា។ 

សម្រាប់វត្តមានកម្មវិធីគេបានមើលឃើញ​ កញ្ញា​ លីវ​ ជីលី មានសមត្ថភាពមិនធម្មតានោះទេក្នុងការឆ្លើយសំនួររបស់ពិធីករជាពិសេសស្ទាយ៍តុបតែងរបស់កញ្ញាពិតជាស្រស់ស្អាតនិងស៊ីជាមួយស្ទាយ៍នាឡិកាដៃរបស់ Fossil Group នេះមែនទែន ។ 

Fossil 
Fossil 

កញ្ញាបានប្រាប់ថា 

“ តាំងពីដើមមកកញ្ញាក៏ធ្លាប់ជាអតិថិជនរបស់FOSSIL GROUP នេះដូចគ្នា ហើយម៉ាកកញ្ញាដែលនិយមប្រើប្រាស់នោះគឺ ម៉ាក MK ។ នេះជាឱកាសពិសេសដែលកញ្ញាជាអតិថិជនហើយត្រូវបានក្រុមហ៊ុនអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសទៀត “ ។ 

កញ្ញា​ លីវ​ ជីលី
កញ្ញា​ លីវ​ ជីលី
កញ្ញា​ លីវ​ ជីលី

បកមកសំនួរមួយដ៏រសើបដែលពិធីករសួរទៅកញ្ញានោះវិញបានសួរទៅកញ្ញាថា បើក្រុមហ៊ុនជូនកាដូរនាឡិកាដៃទៅកញ្ញា ប៉ុន្តែតម្រូវអោយកញ្ញា ជូនទៅម្ចាស់បេះដូងកញ្ញានោះ តើកញ្ញានឹងរើសយកម៉ាកមួយណា? 


កញ្ញាឆ្លើយដោយគ្មានស្ទាក់ស្ទើរថា កញ្ញានឹងរើសយកម៉ាក FOSSIL ពីព្រោះម៉ាក FOSSIL មានស្ទាយ៍បែបសុភាពរាបសា និងសាកសមឥតខ្ចោះចំពោះសុភាពបុរសដែលមានភាពនឹងថឹង និង ស្ទាយតុបតែងខ្លួនសាមញ្ញតែទាន់សមយ័ ។ 

ចម្លើយនេះបានបង្កប់អត្ថន័យពីបុរសនៅក្នុងបេះដូង MISS GRAND CAMBODIA 2020 រូបនេះបាត់ទៅហើយ  ខណះដែលចម្លើយនេះនិយាយចេញទៅញ៊ាំងអោយកម្មវិធីទាំងមូលកាន់តែរំជួលចិត្តថែមទៀតផង ។ 

សូមបញ្ជាក់ថា លីវ ជីលី ក៏បានប្រាប់ឲ្យអតិថិជនដែលនិយមនាឡិកាដៃប្រ៊េនប្រញាប់រួសរាន់ទៅមើលម៉ូតដែលខ្លួនពេញចិត្ត ពីព្រោះក្រុមហ៊ុនក៏មានប្រូម៉ូសិនរហូតដល់ 50% ថែមទៀតផង ទៅលើម៉ាកទាំងអស់ក្នុងហាងដូចជា AX MK ELLE SKAGEN  Emporio Armarni   Diesel និង Fossil៕

ទំនាក់ទំនងតាមលេខទូរសព្ទ័ : 087 789 309 

Fossil 
Fossil 
Fossil 
Fossil 
Fossil 
Fossil 
Fossil 
Fossil 
Fossil 
Fossil 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T