ចិនចេញវិធានការ ស្កេនស្វែងរកក្មេងលេងហ្គេមដាច់យប់ ដោយប្រើវិធីសាស្ត្រនេះ

//s9.kh1.co/f2/f2dd90351a9e1dc0aa347d3903812f476e7eb415.jpg
បច្ចេកវិទ្យា

 ០៨-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អ្នកដែលលេងហ្គេមនៅក្នុងពេលវេលាដែលបានកំណត់ នឹងតម្រូវឲ្យមានការស្កេនមុខ ដើម្បីបញ្ជាក់ថា ពួកគេជាមនុស្សពេញវ័យ

ចិន៖ ក្រុមហ៊ុនយក្សហ្គេមចិន Tencent បានកំពុងបញ្ចេញបច្ចេកវិទ្យាសម្គាល់មុខ ដើម្បីបញ្ឈប់ក្មេងៗលេងហ្គេម នៅចន្លោះម៉ោង២២:០០ ដល់ម៉ោង៨:០០។ បច្ចេកវិទ្យាល្បាតពេលយប់នេះនឹងបញ្ឈប់ការលួចលេងរបស់ក្មេងៗ ដែលរដ្ឋាភិបាលចេញវិធានការតាំងពីឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការហាមឃាតតម្រូវឲ្យអ្នកលេងហ្គេម ចុះឈ្មោះដោយប្រើអត្តសញ្ញាណប័ណ្ណផ្លូវការរបស់ពួកគេ ភ្ជាប់ទៅមូលដ្ឋានទិន្នន័យជាតិ។ ប៉ុន្តែចំពោះកុមារត្រូវបានគេរាយការណ៍មកថា តម្រូវឲ្យប្រើអត្តសញ្ញាណប័ណ្ណរបស់មនុស្សពេញវ័យ ជំនួសឲ្យរបស់ពួកគេ។ ហើយឥឡូវនេះ អ្នកដែលលេងហ្គេមនៅក្នុងពេលវេលាដែលបានកំណត់ នឹងតម្រូវឲ្យមានការស្កេនមុខ ដើម្បីបញ្ជាក់ថា ពួកគេជាមនុស្សពេញវ័យ។

ការស្កេនសម្គាល់មុខគឺមានភាពងាយស្រួលអនុវត្តដោយប្រើប្រាស់កាមេរ៉ាទូរសព្ទ ជាជាងធ្វើនៅលើកុំព្យូទ័រឬឧបករណ៍ហ្គេម console។ ហើយការត្រួតពិនិត្យអាយុដោយប្រើប្រាស់កាមេរ៉ា ត្រូវបានស្នើរួចហើយ ដើម្បីបញ្ជាក់ពីអាយុរបស់អ្នកប្រើប្រាស់ សម្រាប់ការលក់ផលិតផលអនឡាញសម្រាប់មនុស្សពេញវ័យ៕

រូបតំណាង
រូបតំណាង

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T