ធ្លាប់តែដើរលេងជាមួយគ្នា! បុរសរូបនេះ នាំសុនខរបស់ខ្លួនឡើងភ្នំ ជាលើកចុងក្រោយ មុនពេលវាបាត់បង់ជីវិត ដោយសារជំងឺ…

//s9.kh1.co/f5/f54a7b00fb036d61a6a655046dc19dca3e2e7065.jpg
សង្គម

 ០៨-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

រូបភាពចំនួនប៉ុន្មានសន្លឹក បានឆក់យកអារម្មណ៍ក្ដុកក្ដួលពីអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបង្ហាញឲ្យឃើញពីបុរសម្នាក់ បាននាំយកសុនខជាទីស្រលាញ់របស់គាត់ ឡើងភ្នំជាលើកចុងក្រោយ។

អង់គ្លេស៖ ថ្មីៗនេះ រូបភាពចំនួនប៉ុន្មានសន្លឹក បានឆក់យកអារម្មណ៍ក្ដុកក្ដួលពីអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបង្ហាញឲ្យឃើញពីបុរសម្នាក់ បាននាំយកសុនខជាទីស្រលាញ់របស់គាត់ ឡើងភ្នំជាលើកចុងក្រោយ មុនពេលវាបាត់បង់ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Carlos Fresco អាយុ៥៧ឆ្នាំ មកពីទីក្រុងឡុងដ៍ ជាម្ចាស់សុនខឈ្មោះ Monty អាយុ១០ឆ្នាំ ហើយគាត់និងសុនខ តែងតែដើរផ្សងព្រេងតាមជ្រលងដងភ្នំ និងដើរកម្សាន្តសឹងតែគ្រប់ទីកន្លែងក្នុងប្រទេស។

សុនខរបស់គាត់មានជំងឺមហារីកឈាមអស់​រយៈ១៨ខែមកហើយ ដែលបណ្ដាលឲ្យស្ថានភាពរបស់វាកាន់តែធ្ងន់ធ្ងរទៅៗ។ ទន្ទឹមនឹងនេះដែរ គាត់បានដឹងថា វាប្រហែលជាមិនអាចរស់នៅបានយូរទៀតទេ ដូច្នេះគាត់ក៏បាននាំវាធ្វើដំណើរឡើងភ្នំ Pen Y Fan ដែលជាកន្លែងគាត់ និងសុនខធ្លាប់ទៅកម្សាន្តជាច្រើនដង ក្នុងរយៈពេលច្រើនឆ្នាំនេះ។ ហើយគាត់មិនបានឲ្យសុនខធ្វើដំណើរដោយថ្មើរជើងឡើងភ្នំជាមួយគាត់ឡើយ ដោយគាត់បានដាក់ឲ្យវាដេកលើរទេះ ដែលគាត់ជាអ្នកអូសវាឡើងផ្ទាល់តែម្ដង។

យ៉ាងណាមិញ លុះមកដល់ថ្ងៃទី២១ ខែមិថុនាកន្លងទៅនេះ សុនខរបស់គាត់ក៏បានបាត់បង់ជីវិត ដែលធ្វើឲ្យគាត់មានការសោកស្ដាយ និងនឹករលឹកជាខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T