ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជ សារជូនប្រជានុរាស្រ្ត ពាក់ព័ន្ធនឹង ការរាតត្បាតនៃជំងឺកូវីដ១៩

//s9.kh1.co/78/78cbd40e932117fab406292ca048ac5554074073.jpg
សង្គម

 ០៨-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសារសំខាន់ជូនប្រជានុរាស្រ្តរបស់ព្រះអង្គ

រាជធានីភ្នំពេញ៖ ជំងឺកូវីដ១៩ នៅតែបន្តកើនឡើងនៅក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ហើយជំងឺដ៏កាចសាហាវនេះ ពុំឃើញមានការស្រាកស្រាន្តនៅឡើយទេ ដោយក្នុងនោះ ករណីស្លាប់ដោយសារជំងឺកូវីដ ក៏មានចំនួនច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ យោងតាមទំព័រហ្វេសប៊ុកផ្លូវ Royal Du Cambodge ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ ដែលព្រះអង្គទ្រង់មានព្រះបន្ទូល នៅក្នុងព្រះរាជសារ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានក្នុងឱកាសការបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ដូច្នេះថា៖

[...] ជាបន្តទៅមុខទៀត យើងទាំងអស់គ្នាប្រាកដជាមិនអាចប៉ាន់ស្មានបានថា ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ និងត្រូវផុតរលត់ពីភពផែនដីនៅពេលណានោះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមឲ្យបងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ព្រមទាំងស្វះស្វែងរួមគ្នាដើម្បីឲ្យប្រជាពលរដ្ឋយើង ទទួលបាននូវការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា។[...]

ព្រះបាទ នរោត្តម សីហមុនី 
https://s9.kh1.co/__image/w=650,h=434,q=100/58/586846392e6e3a1005e3dab17520c03680867567.jpg
https://s9.kh1.co/__image/w=650,h=764,q=100/f2/f2e3deba428b1a24cf130b95629e5ab1bd31e060.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T