អុញនោះ! កីឡាករ Barca រូបនេះត្រូវក្រុមហ៊ុនវីដេអូហ្គេមនៅជប៉ុនប្រកាសផ្ដាច់កុងត្រាស្រស់ៗ

//s9.kh1.co/66/666323b4c6b662224e97a66a502b6c463b69e019.jpeg
កីទ្បា

 ០៨-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Griezmann ត្រូវក្រុមហ៊ុន Konami ផ្ដាច់កុងត្រាដោយសារគាំទ្រសកម្មភាពរើសអើងពូជសាសន៍

ជប៉ុន៖ ក្រុមផ្នែកបច្ចេកវិទ្យានៅជប៉ុនដ៏ល្បីល្បាញឈ្មោះ Konami បានប្រកាសផ្ដាច់កុងត្រាជាមួយខ្សែប្រយុទ្ធ Antoine Griezmann ជាផ្លូវការបន្ទាប់ពីវីដេអូមួយបានបែកធ្លាយបង្ហាញឲ្យដឹងថា កីឡាករសញ្ជាតិបារាំងរូបនេះបានគាំទ្រឲ្យមានការចំអកទៅកាន់បុគ្គលិកសណ្ឋាគារដែលជាជនជាតិអាស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Antoine Griezmann
ខ្សែប្រយុទ្ធ Antoine Griezmann

ក្នុងវីដេអូនោះ Griezmann និងមិត្តរួមក្រុម Ousmane Dembele បាននៅបន្ទប់ជាមួយគ្នាដែលគេសន្មតថាវាកើតឡើងនៅឆ្នាំ២០១៩ ដោយពួកគេបានហៅបុគ្គលិកផ្នែកជួសជុលសម្ភារៈបច្ចេកវិទ្យាប្រចាំសណ្ឋគារចំនួនបីនាក់មកឆែកមើលដែលបុគ្គលិកទាំងនោះសុទ្ធតែជាជនជាតិអាស៊ីទាំងអស់។

រូបភាពពីវីដេអូដែល Griezmann សើចចំអកបុគ្គលិកជនជាតិអាស៊ី
រូបភាពពីវីដេអូដែល Griezmann សើចចំអកបុគ្គលិកជនជាតិអាស៊ី

Dembele និង Griezmann បានមើលទៅពួកគេនឹងងាកមកសើចដាក់គ្នាដោយ Dembele បានស្រែកថា៖

មើលពួកនេះទៅ មុខអាក្រក់ណាស់ អ្នកទ្រាំចង់លេង PES ទើបវាបែបនេះ។ អ្នកគួរតែខ្មាសគេណា

ខ្សែប្រយុទ្ធ Ousmane Dembele 

បន្ទាប់មក Dembele បានឮបុគ្គលិកនិយាយគ្នាជាភាសារបស់ប្រទេសក្នុងតំបន់អាស៊ីហើយគេបានចំអកថា៖

តើនោះជាភាសាស្អី? តើបច្ចេកវិទ្យាក្នុងប្រទេសអ្នកវាជឿនលឿនឬអត់?

ខ្សែប្រយុទ្ធ Ousmane Dembele
ខ្សែប្រយុទ្ធ Antoine  Griezmann និង Ousmane Dembele
ខ្សែប្រយុទ្ធ Antoine  Griezmann និង Ousmane Dembele

Griezmann បានសើចតាម Dembele ដែលបង្កើតឲ្យមានជារូបភាពមិនសូវគាប់ភ្នែកសម្រាប់ជនជាតិអាស៊ីទើបអ្នកគាំទ្រចោទប្រកាន់ថាគេគាំទ្រឲ្យមានការរើសអើងពូជសាសន៍។

រូបភាពពីវីដេអូដែល Griezmann សើចចំអកបុគ្គលិកជនជាតិអាស៊ី
រូបភាពពីវីដេអូដែល Griezmann សើចចំអកបុគ្គលិកជនជាតិអាស៊ី

ទាក់ទងនឹងរឿងនេះដែរ ក្រុមហ៊ុន Konami ដែលជាអ្នកបង្កើតតុក្កតាវីដេអូហ្គេមឈ្មោះ Yu-Gi-Oh បានប្រកាសជាផ្លូវការថា Griezmann មិនមែនជាទូតសុឆន្ទៈរបស់ពួកគេទៀតទេនិងគ្រោងសុំការស្រាយបំភ្លឺពីក្លិប Barcelona ទាក់ទងនឹងបញ្ហានេះទៀតផង។

ក្រុមហ៊ុន Konami
ក្រុមហ៊ុន Konami
តុក្កតា Yu-Gi-Oh
តុក្កតា Yu-Gi-Oh

ដោយឡែកក្រុមហ៊ុន Rakuten របស់ជប៉ុនដែលជាក្រុមហ៊ុនឧបត្ថម្ភក្លិប Barcelona ផ្ទាល់ក៏បានសម្ដែងការខកចិត្តចំពោះកាយវិការកីឡាករ Barcelona ទាំងពីររូបនេះផងដែរនិងទាមទារឲ្យក្លិបស្រាយបំភ្លឺព្រោះពាក្យសម្ដីអស់ទាំងនោះបង្ហាញឲ្យដឹងថាពួកគេរើសអើងជនជាតិអាស៊ី៕

ក្រុមហ៊ុន Rakuten
ក្រុមហ៊ុន Rakuten

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T