ធ្លាប់ជាសង្សារនឹងគ្នា១០ឆ្នាំ! មើលរូប ឌីជេណាណា កាល២០១០ជាមួយស្វាមី ស្វីតខ្លាំង

//s9.kh1.co/0c/0c12ade537f4bc9c0b0524f1b3745ba596b2c7b6.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតជាគួរឲ្យសរសើរ ឌីជេណាណា មើលចិត្តគ្នា ១០ឆ្នាំ ទើបសម្រេចចិត្តរៀបការកសាងជីវិតគ្រួសារជាមួយគ្នា ហើយរូបភាពកាល២០១០ នាងជាមួយស្វាមីស្វីតខ្លាំង។

ភ្នំពេញ៖ ពីធីការិនីពូកែខាងវោហាស័ព្ទ ឌីជេណាណា ដែលត្រូវបានគេដឹងថាជាអ្នកលើកទឹកចិត្ត ជួយប្រឹក្សាផ្លូវចិត្តដល់មនុស្សទូទៅពេលជួបវិបត្តិនោះ ក្រោយរៀបការរួច កាលពីពេលថ្មីៗនេះនាងសម្រាលបានកូនប្រុសម្នាក់គួរឲ្យក្នាញ់។ បន្ទាប់ពីទទួលបានសមាជិកថ្មី ដែលជាកូនប្រុសចូលមកក្នុងជីវិត គេឃើញជីវិតគ្រួសារនាងពោរពេញដោយស្នាមញញឹមយ៉ាងមានសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្របពេលកូនខ្ចី គេសង្កេតឃើញស្វាមីរបស់អ្នកនាង នាង សុវឌ្ឍនា ហៅ ឌីជេណាណា ពិតជាបានយកចិត្តទុកដាក់មើលថែភរិយា និងកូនបានយ៉ាងល្អ។ លើសពីនេះទៅទៀត ពិធីការិនី និងស្វាមី ត្រូវបានគេសង្កេតឃើញជាស្វាមីភរិយាដ៏គំរូ តាមរយៈសកម្មភាព មើលថែកូន ដោយការអានសៀវភៅឲ្យកូនស្ដាប់ជារៀងរាល់ពេល។ ពិតណាស់ បើទោះបីកូនប្រុសអ្នកទាំងពីរមិនទាន់ធំ ហើយអាចស្ដាប់ដឹងគ្រប់រឿង និងមិនទាន់ចេះនិយាយក្ដី។

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញជីវិតប្ដីប្រពន្ធ ឌីជេណាណា បង្ហាញរូបភាព និងវីដេអូយ៉ាងផ្អែមល្ហែមជាមួយគ្នានិងកូន តែបើក្រឡេកមើលរូបភាពថ្មីដែល តារារូបនេះទើបនឹងផុស រម្លឹកកាលពីឆ្នាំ២០១០វិញ ឃើញថានាងនិងស្វាមីពិតជាស្វីតខ្លាំង។ គួរបញ្ជាក់ផងដែរថា ពិធីការិនីរូបមុននឹងឈានដល់ថ្ងៃរៀបការ នាងនិងស្វាមីជាសង្សារនឹងគ្នា ១០ឆ្នាំទើបរៀបការ បើគិតមកដល់ពេលមកដល់ពេលនេះ បាន១២ឆ្នាំហើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ឌីជេណាណា
ឌីជេណាណា
ឌីជេណាណា
ឌីជេណាណា
ឌីជេណាណា និងស្វាមី
ឌីជេណាណា និងស្វាមី
ឌីជេណាណា និងស្វាមី
ឌីជេណាណា និងស្វាមី
ឌីជេណាណា និងស្វាមី
ឌីជេណាណា និងស្វាមី
ឌីជេណាណា ជាមួយស្វាមី និងកូន
ឌីជេណាណា ជាមួយស្វាមី និងកូន
ឌីជេណាណា ជាមួយស្វាមី និងកូន
ឌីជេណាណា ជាមួយស្វាមី និងកូន
ឌីជេណាណា និងស្វាមី 
ឌីជេណាណា និងស្វាមី 
ឌីជេណាណា និងស្វាមី 
ឌីជេណាណា និងស្វាមី 
ឌីជេណាណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T