ទំនើបហួស! ផ្ទាំងផ្សាយពាណិជ្ជកម្មនៅប្រទេសជប៉ុន ដាក់បញ្ចាំងឆ្មា 3D ផុសចេញមកដូចរូបពិត

//s9.kh1.co/86/862262e3f98f066414e6adae96de06809a631b50.jpg
បច្ចេកវិទ្យា

 ០៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ការដាក់បង្ហាញសត្វឆ្មានេះត្រូវបានរចនាឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទៅលើផ្ទាំងផ្សាយពាណិជ្ជកម្មថ្មី

ជប៉ុន៖ បច្ចេកវិទ្យាទំនើបនៃផ្ទាំងផ្សាយពាណិជ្ជកម្មនៅក្នុងទីក្រុងតូក្យូបានកំពុងទាក់ទាញចំណាប់អារម្មណ៍មហាជន ដោយដាក់បញ្ចាំងរូបឆ្មាយក្ស 3D កំពុងធ្វើចលនានិងស្រែកថាម៉ែវ រយៈពេល១៨ម៉ោងក្នុងមួយថ្ងៃ។ ផ្ទាំងពាណិជ្ជកម្មអេក្រង់ LED កោង ទំហំ១៥៤.៦ម៉ែត្រការ៉េ ដាក់នៅផ្នែកខាងលើអាគារមួយក្នុងសង្កាត់ Shinjuku កំពុងចាក់បង្ហាញវីដេអូ 3D កម្រិតរូបភាពច្បាស់ 4K នៃសត្វឆ្មាមួយក្បាលមានចលនា ដូចជាដើរជុំវិញ ដេក និងស្រែកម៉ែវ ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១រំលងអធ្រាត្រ ក្នុងមួយថ្ងៃៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Cross Space ដែលជាក្រុមហ៊ុនមួយនៅពីក្រោយផ្ទាំងប៉ាណូឆ្មា Shinjuku ត្រូវបានដាក់ផ្សាយផ្ទាល់រយៈពេល២៤ម៉ោង នៃទិដ្ឋភាពផ្ទាំងប៉ាណូមួយនេះ នៅលើ YouTube រួមទាំងអំឡុងម៉ោងដែលផ្ទាំងបង្ហាញនេះត្រូវបានគេបិទផងដែរ។

ការដាក់បង្ហាញសត្វឆ្មានេះត្រូវបានរចនាឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទៅលើផ្ទាំងផ្សាយពាណិជ្ជកម្មថ្មី ដែលហៅថា Cross Shinjuku Vision។ គេហទំព័រផ្សព្វផ្សាយពាណិជ្ជកម្មបាននិយាយថា មានអ្នកថ្មើរជើងប្រមាណ១៩០,០០០នាក់ ឆ្លងកាត់ទីតាំងនេះក្នុងមួយថ្ងៃៗ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: UPI

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T