លើសហើយ! អ្នកគាំទ្រអង់គ្លេសបានបង្កការរំខានដាក់អ្នកចាំទីដាណឺម៉ាក ពេល Kane ស៊ុតប៉េណាល់ទីយប់មិញ

//s9.kh1.co/31/31fb1167f1f4237881e3038f0e74c1a535a02c7a.jpeg
កីទ្បា

 ០៨-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រអង់គ្លេសយក Laser មកបាញ់ផ្ទៃមុខរបស់ Schmeichel

អង់គ្លេស៖ កាលពីយប់ថ្ងៃទី៨ខែកក្កដាកន្លងទៅនេះ ក្រុមតោកំណាចអង់គ្លេស បានយកឈ្នះ ក្រុមជម្រើសជាតិដាណឺម៉ាក ២ ទល់នឹង ១ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង អង់គ្លេស និង ដាណឺម៉ាក
ការប្រកួតរវាង អង់គ្លេស និង ដាណឺម៉ាក

ប្រធានក្រុមដាណឺម៉ាក Simon Kjaer បានស៊ុតចូលទីខ្លួននៅនាទីទី៣៩ ជួយឲ្យអង់គ្លេសបានលេងស្មើ ១ ទល់នឹង ១ ជាមួយដាណឺម៉ាកដែលរកគ្រាប់បាល់ដោយ Mikkel Damsgaard នៅនាទីទី៣០ មុននឹង Harry Kane រកបាន១គ្រាប់ជ័យជំនះនៅម៉ោងថែមនាទីទី១០៤។

ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស
ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

អ្នកគាំទ្រអង់គ្លេសនិងអ្នកវិភាគបាល់ទាត់ទាំងអស់បាននាំគ្នាសាទរក្រុមជម្រើសជាតិអង់គ្លេសដែលអាចឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្របន្ទាប់ពីខកខានលើកពានដល់ទៅ៥៥ឆ្នាំ ប៉ុន្តែអ្វីដែលគេកត់សម្គាល់ក្នុងការប្រកួតនេះគឺកាយវិការមិនសមទំនងរបស់អ្នកគាំទ្រអង់គ្លេសក្នុងកីឡដ្ឋាន។

ការប្រកួតរវាងអង់គ្លេស និង ដាណឺម៉ាក
ការប្រកួតរវាងអង់គ្លេស និង ដាណឺម៉ាក

ហេតុការណ៍នោះគឺ អ្នកចាំទី Kasper Schmeichel ត្រូវអ្នកគាំទ្រអង់គ្លេសក្នុងកីឡដ្ឋានបាញ់ Laser បញ្ចាំងចំផ្ទៃមុខនិងភ្នែករបស់គេ ខណៈដែល លោកអាជ្ញាកណ្ដាលផ្ដល់បាល់ប៉េណាល់ទីទៅខាងអង់គ្លេសដែល Harry Kane ជាអ្នកទទួលបន្ទុកស៊ុត។

អ្នកគាំទ្របញ្ចាំង Laser ដាក់ Kasper  Schmeichel 
អ្នកគាំទ្របញ្ចាំង Laser ដាក់ Kasper  Schmeichel 

គេមើលឃើញថា Laser នោះមានពណ៌បៃតង ដែលវាជាឧបករណ៍គ្រោះថ្នាក់មួយព្រោះបើសិនបញ្ចាំងចំភ្នែកយូរទៅ គឺអាចបណ្ដាលឲ្យខ្វាក់ទៀតផងដោយគេសង្ស័យថាអ្នកគាំទ្រធ្វើបែបនេះដើម្បីរំខាន Schmeichel ឲ្យបែកសមាធិសង្គ្រោះបាល់របស់ Kane មិនបាន។

អ្នកគាំទ្របញ្ចាំង Laser ដាក់ Kasper  Schmeichel 
អ្នកគាំទ្របញ្ចាំង Laser ដាក់ Kasper Schmeichel 

ប៉ុន្តែអ្នកចាំទីរូបនេះនៅតែមានសមាធិនិងអាចសង្គ្រោះបាល់ប៉េណាល់ទីចេញពីជើងរបស់ប្រធានក្រុម Kane បានដោយជោគជ័យ៕

អ្នកគាំទ្របញ្ចាំង Laser ដាក់ Kasper Schmeichel 
អ្នកគាំទ្របញ្ចាំង Laser ដាក់ Kasper Schmeichel 
Harry Kane ត្រៀមស៊ុតបាល់ប៉េណាល់ទី
Harry Kane ត្រៀមស៊ុតបាល់ប៉េណាល់ទី

ប្រភពexpress

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T