សូមតាមដានសុខភាពឲ្យមែនទែន ប្រសិនបើអ្នកបានទៅកន្លែងនេះ ព្រោះបុគ្គលិកជាអ្នកជំងឺកូវីដ១៩

//s9.kh1.co/73/737e16744a9339586fbaa289e13ce81e8c010186.jpg
សង្គម

 ០៧-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

នៅរសៀលថ្ងៃទី ០៧ ខែកក្កដានេះ អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ ទើបតែបានបង្ហោះលើបណ្ដាញសង្គម បានបង្ហាញឲ្យដឹងថា បុគ្គលិកម្នាក់ក្នុងហាងមួយកន្លែងនេះ មានវិជ្ជមានកូវីដ១៩។

ភ្នំពេញ៖ បើយោងតាមប្រភពពី អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ ទើបតែបានបង្ហោះលើបណ្ដាញសង្គម នៅរសៀលថ្ងៃទី ០៧ ខែកក្កដា នេះ បានបង្ហាញឲ្យដឹងថា ទីតាំងមួយកន្លែងក្នុងសង្កាត់បឹងកក់ មានបុគ្គលិកម្នាក់តេស្ដឃើញវិជ្ជមានជំងឺកូវីដ១៩។ ដែលហាងមួយនោះមានឈ្មោះថា ធីធី ម៉ាស្សាថៃ និងសាឡន ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៩៥ ផ្លូវ ៥៦០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/20/20f6074234ed642ccfc1b82591c1bc3d4310d389.png

ដូច្នេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមានទំនាក់ទំនង និងបានចូលទៅកាន់ទីតាំងខាងលើ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០២១តទៅ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ដែលមានទីតាំងនៅ៖ វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម​ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។

ដោយឡែក ចំពោះអ្នកដែលគ្មានរោគសញ្ញា សូមមេត្តាដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T