កុំប្រហែសឱ្យសោះ! សង្កាត់ស្ទឹងមានជ័យទី១ មានមនុស្សស្លាប់សរុប ១៦នាក់ហើយ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ

//s9.kh1.co/f5/f503fc15b6602faba0cb93f3ee477f81ebdb46fe.jpg
សង្គម

 ០៧-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ករណីទទួលមរណភាពដោយជំងឺកូវីដ​១៩ សរុប ១៦នាក់ ចំនួនឆ្លងសរុប ៨៥៣ នាក់ ស្មើនឹង ២៧១ ទីតាំង

ភ្នំពេញ៖ ក្រុមការងារកូវីដ១៩ ប្រចាំសង្កាត់ បាន​រាយការណ៍ពីស្ថិតិកូវីដ​១៩ ព្រឹត្តិការណ៍ ២០ កុម្ភៈ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ មកដល់បច្ចុប្បន្ន មានចំនួនឆ្លងសរុប ៨៥៣ នាក់ ស្មើនឹង ២៧១ ទីតាំង។ អ្នកជាសះស្បើយ សរុប ៧០៦ នាក់ បើកឲ្យដំណើរការឡើងវិញ សរុប ២១៧ទីតាំង និងមានករណី​មរណភាពដោយជំងឺកូវីដ​១៩ សរុប ១៦នាក់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមការងារបញ្ជាក់ទៀតថា មានអ្នក​វិជ្ជមានកំពុងស្ថិតនៅមណ្ឌលព្យាបាល សរុប ១៤៧នាក់ ហើយសំរាប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ រកឃើញ ឆ្លងថ្មីសរុប ៦នាក់ ស្មើនឹង ៣ទីតាំងបន្ថែមទៀត។

គួរជម្រាបដែរថា រហូតមកដល់​ពេលនេះ ចំនួន​អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជា ​បានកើនឡើងដល់ ៧៩៨នាក់ហើយ ក្នុងចំណោមអ្នកជំងឺសរុប​ ៥៧,១០៣នាក់ នៅទូទាំងប្រទេស។

រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)

ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T