ការពិតអ៊ីចឹងសោះ! នេះជាហេតុផល ដែលយន្តហោះភាគច្រើន មានពណ៌ស

//s9.kh1.co/42/42f06ccd40ba15ed7f502094c7200200bbf15dc6.jpg
បច្ចេកវិទ្យា

 ០៧-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្រសិនជាអ្នកធ្លាប់មានចម្ងល់អំពីរឿងនេះ ឥឡូវហេតុផលត្រូវបានបង្ហាញ អំពីមូលហេតុនៃការលាបថ្នាំពណ៌សសម្រាប់យន្តហោះ

បរទេស៖ ប្រហែលជាពេលខ្លះអ្នកដំណើរភាគច្រើនមានចម្ងល់អំពីរឿងមួយនេះ ប៉ុន្តែមិនហ៊ានសួរថា ហេតុអ្វីបានជាយន្តហោះភាគច្រើនត្រូវបានគេលាបពណ៌ស? ហើយខាងក្រោមនេះជាហេតុផល ដែលអ្នកចង់ដឹង៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. វាជួយផ្លាតពន្លឺព្រះអាទិត្យ

មូលហេតុចម្បងដែលយន្តហោះត្រូវបានគេលាបពណ៌សឬពណ៌បែបស្រាល គឺដើម្បីជួយផ្លាតពន្លឺព្រះអាទិត្យ។ ឯពណ៌ផ្សេងៗទៀតនឹងស្រូបយកពន្លឺភាគច្រើន។ រឿងនេះគឺសំខាន់ណាស់ នៅពេលពន្លឺព្រះអាទិត្យត្រូវបានស្រូបយកដោយយន្តហោះមួយ តួរបស់វានឹងកើនកម្ដៅ។ ការលាបយន្តហោះអ្នកដំណើរពណ៌ស ជួយកាត់បន្ថយទាំងការឡើងកម្ដៅនិងការប៉ះពាល់បណ្ដាលមកពីកាំរស្មីព្រះអាទិត្យ មិនត្រឹមតែពេលយន្តហោះកំពុងហោះហើរនោះទេ ប៉ុន្តែថែមទាំងនៅពេលវាចតលើផ្លូវផងដែរ។

២. វាមិនហើរពណ៌

នៅពេលហោះហើររយៈកម្ពស់ខ្ពស់ យន្តហោះត្រូវបានប៉ះពាល់ទាំងស្រុងទៅនឹងស្ថានភាពបរិយាកាសជាច្រើនបែប។ យន្តហោះដែលមានពណ៌ ច្រើនតែហើរទៅតាមពេលវេលា ហើយដូច្នេះទាមទារឲ្យមានការលាបថ្នាំបន្ថែម ដើម្បីរក្សាភាពទាក់ទាញខាងផ្នែកសោភ័ណភាព។ យ៉ាងណាមិញ យន្តហោះដែលត្រូវបានលាបពណ៌សឬពណ៌ស្រាល មិនសូវមើលទៅប្រែប្រួលខ្លាំង សូម្បីតែបន្ទាប់ពីចំណាយពេលវេលាច្រើននៅលើអាកាស។

៣. ងាយស្រួលពិនិត្យមើលឃើញស្នាមទង្គិចបានរហ័ស

សម្រាប់ហេតុផលផ្នែកសុវត្ថិភាព យន្តហោះពាណិជ្ជកម្មត្រូវបានគេត្រួតពិនិត្យជាទៀងទាត់ នៃការខូចខាតលើផ្ទៃ ដូចជាស្នាមប្រេះនិងកំពិត។ គ្មានអ្វីដែលល្អជាងថ្នាំលាបពណ៌សទេ ពីព្រោះស្នាមប្រេះ ការហៀរប្រេង និងបញ្ហាកំហុសផ្សេងទៀត គឺស្រួលសង្កេតឃើញ និងជួសជុលបានឆាប់រហ័ស៕

យន្តហោះ
យន្តហោះ

ប្រភព: FINAVIA

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T