ស្ត្រីរូបនេះ នៅតែបង្ហាញពីទំនាក់ទំនងជិតស្និទ្ធជាមួយក្រពើ ដែលទៅអង្គុយបញ្ចុកបាយយ៉ាងរំភើយនៅក្បែរស្រះទឹក (មានវីដេអូ)

//s9.kh1.co/ae/ae597a20131286f7ec06728da216622b6dadc23a.jpg
សង្គម

 ០៧-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្ត្រីថៃចំណាស់ម្នាក់ បាននាំយកបាយ.សទៅបញ្ចុកក្រពើក្នុងវត្តជារៀងរាល់ថ្ងៃ អស់រយៈពេលជាង៥ឆ្នាំមកហើយ។

ថៃ៖ កាលពីប៉ុន្មានខែមុនកន្លងទៅ មានវីដេអូឃ្លីបខ្លីមួយ ដែលបង្ហោះចែកចាយនូវសកម្មភាពស្ត្រីម្នាក់ អង្គុយបញ្ចុកបាយក្រពើមួយក្បាលក្បែរមាត់ស្រះ ដោយទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរូបនោះ មានឈ្មោះថា Aos Khannontewa ហើយវីដេអូឃ្លីបនោះ ត្រូវបានថតឡើងនៅវត្តមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងខេត្ត ឆៃយ៉ាភូមិ នៃប្រទេសថៃ។ ហើយកាលពីថ្មីៗនេះ គាត់នៅតែបង្ហាញពីទំនាក់ទំនងរវាងគាត់ និងក្រពើមួយក្បាលនោះ ដែលគាត់បានទៅអង្គុយបញ្ចុកបាយដូចកាលពីមុនផងដែរ។

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញដែរថា គាត់បានកំពុងអង្គុយក្បែរមាត់ស្រះ ដោយមានបាយ.សមួយកូនថាំង ហើយគាត់បានពូតបាយជាដុំៗដាក់ក្បែរមាត់ក្រពើ ដែលកំពុងងើបក្បាលចេញពីទឹក រង់ចាំហាមាត់ស៊ីបាយ។

យ៉ាងណាមិញ ស្ត្រីខាងលើ មិនមានភាពភ័យខ្លាចអ្វីឡើយ ដោយសារតែគាត់តែងតែទៅបញ្ចុកបាយក្រពើជារៀងរាល់ថ្ងៃ ហើយគាត់បានធ្វើបែបនេះ អស់រយៈពេលជាង៥ឆ្នាំមកហើយ ដែលមើលទៅដូចជាមិត្តភក្ដិជិតស្និទ្ធនឹងគ្នាអីចឹងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Viral Press

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T