ខេត្តបន្ទាយមានជ័យ ៖ យុវជន ០២ ក្រុម មានទំនាស់ ព្រោះរឿងលេងបាចទឹក និង ប៉ាតម្សៅ បន្លំថ្ងៃចូលឆ្នាំ ឈានដល់ការវាយកាប់ចាក់គ្នា ត្រូវនគរបាល ប្រមូល យកទៅញាត់ទ្រុង បាន ១១ នាក់ កាល ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១២ វេលាម៉ោង ៥ ល្ងាច នៅក្នុងភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ សុផល អធិការ នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នា២០១២ នេះ ថា ការឃាត់ខ្លួនជនទំនើងទាំងនេះ ធ្វើឡើងបន្ទាប់ពី មានប្រជា ពលរដ្ឋរាយការណ៍ថា ពួកគេទាំងនេះ វាយកាប់ចាក់គ្នា ដូចក្នុងរឿងហុងកុង ពេលកម្លាំងរបស់លោក ចុះទៅដល់ចំណុចកើតហេតុ ពិតជាមាន រឿងដូច្នោះមែន ទើបឈានដល់ការឃាត់ខ្លួនជនប្រុស -ស្រី ទាំងនោះ បានចំនួន ១១ នាក់ យកមកសួរ នាំតែម្តង។

លោកអធិការ អ៊ុំ សុផល បានបញ្ជាក់ថា បន្ទាប់ពីសួរនាំ ទើបដឹងថា ពួគគេមានគ្នា ០២ ក្រុម ដោយ ០១ មានគ្នា ៩ នាក់ ហើយ០១ក្រុមទៀត មានគ្នា ៥ នាក់ ពួកគេបានឈ្លោះគ្នាពេលលេងបាចទឹក ត្រូវ ភាគីខាង ៥ នាក់ មកប៉ាតម្សៅឈឺៗ និងបន្លំអោបរឹត ទើបផ្ទុះជាជម្លោះឡើង រហូតដល់ ដេញវាយ កាប់ចាក់គ្នា បណ្តាលឲ្យមានរបួសរៀងៗខ្លួន ហើយភាគីខាង ៥នាក់ ពួកជនដៃដល់ បានរត់គេចខ្លួន អស់មួយចំនួន។

បើទោះបីជាបែបណានោះ ក្រោយសួរនាំ ពួកគេទាំង ០២ក្រុម ត្រូវបានបញ្ជូនទៅស្នងការ នគរបាល ខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]