ប្រពៃណាស់! លីវ ជីលី ពោលពាក្យប៉ុន្មានម៉ាត់នេះ ក្រោយឃើញសេចក្តីប្រកាសរបស់ក្រសួង

//s9.kh1.co/39/398f1d7d5701cb927095aec52e92fe06f77f5463.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សូមសរសើរដោយស្មោះ លីវ ជីលី ពោលពាក្យប៉ុន្មានម៉ាត់នេះ ក្រោយឃើញសេចក្តីប្រកាសរបស់ក្រសួងរួច

តារាកម្សាន្ត: ក្រោយផ្ទះរឿងរ៉ាវដ៏កក្រើក ពាក់ព័ន្ធនឹងគម្រោងកសាងប្រាសាទថ្មមួយក្នុងខេត្តបុរីរម្យ ប្រទេសថៃ និងក្រោយពេលដែលក្រសួងចេញ សេចក្តីប្រកាសព័ត៌មានបំភ្លឺជុំវិញរឿងនេះ ស្រាប់តែពេលថ្មីៗនេះ តារាម៉ូដែល និងជាអតីតបវរកញ្ញាហ្រ្គែនកម្ពុជា(Miss Grand Cambodia) កញ្ញា លីវ ជីលីបានចេញមុខមកសម្តែងមតិជុំវិញរឿងហេតុទាំងនេះ ដោយកញ្ញាបានសរសេររៀបរាប់ និងសម្តែងមតិលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាររបស់ លីវ ជីលី
សាររបស់ លីវ ជីលី

មនុស្សជាអ្នកបង្កើត ចំណេះដឹង វប្បធម៌ ទំនៀមទម្លាប់និងស្ថាបត្យកម្មផ្សេងៗ ទៅនឹងរចនាបថនៃប្រទេសនីមួយៗ ទន្ទឹមនឹងនោះ ចំណេះដឹងមួយចំនួនបានធ្វើឲ្យមនុស្ស មួយចំនួនក្បត់ឧត្ដមគតិដោយសារតែ ភាពលោភលន់ ចង់មានចង់បានដែលអ្វីមិនមែនជារបស់ខ្លួន ហ៊ានបំពាន សច្ចភាពភ្លេចនូវបណ្តាំរបស់ព្រះពុទ្ធជាម្ចាស់នៃយើង🙏 អង្គរវត្តមានតែ១លើពិភពលោកដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក! ក្នុងសេចក្តីប្រកាសថាមិនមែន តែជាក់ស្តែងគម្រោងប្លង់នៃការសាងសង់ជួយមើលថាដូចប៉ុន្មានភាគរយ?

លីវ ជីលី

សូមរំលឹកផងដែលថា ក្រៅតែពីកញ្ញា លីវ ជីលី ក៏មានសិល្បករ និងសិល្បការិនីជាច្រើនផងទៀត បានធ្វើការសម្តែងមតិជុំវិញរឿងនេះ ឡើងពាសពេញបណ្តាញហ្វេសប៊ុកផ្ទាល់តែម្តង៕

លីវ ជីលី 
លីវ ជីលី 
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
គម្រោងសាងសង់ប្រាសាទនៅខេត្តបុរីរម្យ
គម្រោងសាងសង់ប្រាសាទនៅខេត្តបុរីរម្យ
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T