ដូចតាមការសន្យាមែន! ថេបប្លេត Samsung Galaxy Tab S7 FE ដែលអតិថិជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារបំផុត បានដាក់លក់ជាផ្លូវការលើទីផ្សារក្នុងប្រទេសកម្ពុជាយើងហើយ…!

//s9.kh1.co/45/45e7afa9311a2290ee4f77c73df66b04b43130e7.jpg
បច្ចេកវិទ្យា

 ០៧-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ថេបប្លេត Samsung Galaxy Tab S7 FE ដែលទទួលបានការគាំទ្ររហូតអស់ស្តុក Pre-order មុនពេលកំណត់ឥឡូវបានដាក់លក់ផ្លូវការជូនហើយ…!

ភ្នំពេញ៖ គេថាធ្វើស្រែទាន់ក្តៅដី…ទិញថេបប្លេត Samsung Galaxy Tab S7 FE ដ៏ឆ្លាតវៃទើបចេញថ្មីទាន់ស្រឡាញ់ពេញចិត្ត…! គិតមកត្រឹមពេលនេះគឺ 7 ថ្ងៃគត់បន្ទាប់ពីការប្រកាសឱ្យកម្ម៉ង់ទុកមុនដែលពេលនេះ ថេបប្លេត Samsung Galaxy Tab S7 FE បានកំពុងតែឈរបង្អួតរាងយ៉ាងស្រស់ស្អាតជាមួយពណ៌ដ៏ទាក់ទាញប្លែកភ្នែក  និងការបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយដ៏អស្ចារ្យ ដែលកំពុងតែអង្រួនចិត្តអ្នកប្រើប្រាស់ទូទាំងប្រទេសតែម្តង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE

លើកនេះប្រាកដជាត្រូវចិត្តហើយសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលចូលចិត្តការកម្សាន្តរយៈពេលយូរដូចជាមើលវីដេអូ ឬលេងហ្គេម, ចូលចិត្តសរសេរដោយដៃ, កត់ត្រាធ្វើបញ្ជីនានា, ចូលចិត្តអាន, កត់ចំណាំ, ចូលចិត្តគូរគំនូរ, រចនា (Design) និងកំពុងស្វែងរកថេបប្លេតដែលមានអេក្រង់ធំភ្លឺច្បាស់, កំពូលថាមពលថ្មមហាសាល, និងដើរលឿន នោះ Samsung Galaxy Tab S7 FE នេះ គឺពិតជាល្អស័ក្តិសមបំផុតក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបរីករាយក្នុងឆ្នាំ 2021 នេះ។

Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE ដែលកំពុងដាក់លក់ផ្លូវការនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងពេលនេះជាប្រភេទដាក់ស៊ីមបាន 4G (LTE) ជាមួយនឹងជម្រើស 4 ពណ៌ដ៏ទាក់ទាញ និងស៊ីវីល័យ៖ ខ្មៅ, ប្រាក់, បៃតងស្រាល, ពណ៌ផ្កាឈូក និងបំពាក់នូវលក្ខណៈពិសេសៗដូចជា៖

* អេក្រង់៖ 12.4”
* អង្គប្រតិបត្តិការកម្រិតខ្ពស់៖ Snapdragon 750G
* អង្គផ្ទុកធំ (ROM)៖ 128 GB (អាចបន្ថែមក្រៅបានរហូតដល់ 1TB)
* អង្គចងចាំ (RAM)៖ 6 GB
* ប៊ិកវេទមន្ត៖ S-pen (ភ្ជាប់មកជាមួយក្នុងប្រអប់)
* ថាមពលថ្ម៖ 10,090 mAh 
* តម្លៃ 629 ដុល្លារ
* Samsung Galaxy Tab S7 FE មានការធានាជូនរយៈពេល 1 ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង! 

Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE
Samsung Galaxy Tab S7 FE

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T