កុំធ្វេសប្រហែស! ជំងឺកូវីដ១៩ មាន៤កម្រិត ដែលមាន៣កម្រិតត្រូវតែ មកព្យាបាលនៅមន្ទីរពេទ្យជាដាច់ខាត

//s9.kh1.co/27/2796430ee2b38dd8a49ed875e2df6f56592dc62a.jpg
សង្គម

 ០៧-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ក្រុមគ្រូពេទ្យបានលើកឡើងថាជំងឺកូវីដ១៩ មាន ៤ កម្រិត ក្នុងនោះអ្នកជំងឺចំនួន៣កម្រិតដាច់ខាតតម្រូវឲ្យមកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យបានលើកឡើងថាជំងឺកូវីដ១៩ មាន ៤ កម្រិត ក្នុងនោះអ្នកជំងឺចំនួន៣កម្រិតដាច់ខាតតម្រូវអោយមកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រូពេទ្យបានណែនាំថា ជំងឺកូវីដ១៩ មាន ៤ កម្រិត ក្នុងនោះមាន៖

១. កម្រិតស្រាល ( Mild illness )( 85 % ) : គ្មានសញ្ញារលាកសួតទេ : No Pneumonia

២. កម្រិតមធ្យម ( Modorate case ) : មានរលាកសួតមធ្យម ប្រហែល ៥០ % : Mild Pneumonia

 ក្អក ក្តៅខ្លួន រួមផ្សំ ហត់ ពិបាកដកដង្ហើម ចង្វាក់ដង្ហើមដើរញាប់ ។

៣. កម្រិតធ្ងន់ ( Severe Illness ) : មានរលាកសួតធ្ងន់ធ្ងរលើសពី 50 % : Severe Pneumonia

 ចង្វាក់ដង្ហើមញាប់ ( > 50 /mn ចំពោះមនុសចាស់ និងក្មេងអាយុលើសពី 5 ឆ្នាំ , > 60 /mn ចំពោះក្មេង < 2 ខែ , > 40 ចំពោះក្មេង 1-5 ឆ្នាំ ។

៤. កម្រិតធ្ងន់ធ្ងរបំផុត ( Severe Illness ) : Sepsis សន្លប់បាត់ស្មារតី ស្ហុក ជាដើម ។

ចំណាំ ៖

 អ្នកជំងឺកម្រិតស្រាល ( គ្មានរោគសញ្ញា ឫ មានរោគសញ្ញាតិចតួច ) : តម្រូវព្យាបាលនៅមណ្ទលព្យាបាលកម្រិតស្រាល ឬ នៅតាមផ្ទះ ។

 អ្នកជំងឺកម្រិតមធ្យម កម្រិតធ្ងន់ធ្ងរ និងកម្រិតធ្ងន់ធ្ងរខ្លាំង : ដាច់ខាតតម្រូវឲមកព្យាបាលនៅក្នុងមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់ ( ICU ) ជាចាំបាច់ ។

ការលើកឡើងរបស់គ្រូពេទ្យខាងលើនេះធ្វើឡើងបន្ទាប់ពីកាលពីម្សិលមិញ នៅខេត្តកោះកុងមានករណីអ្នកជំងឺកូវិដទី២ ដែលស្លាប់ដោយសារស្ថានភាពធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ១៩នៅតាមផ្ទះក្នុងសហគមន៍ មុនពេលចូលមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។

យ៉ាងណាមិញ សូមបង ប្អូនមានបញ្ហាសុខភាពឬរោគសញ្ញាសង្ស័យប្រញាប់រូតរះមកពិគ្រោះព្យាបាលជាមួយក្រុមគ្រូពេទ្យជាបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ឬទៅពិនិត្យសំណាកនៅតាមទីតាំងដែលបានកំណត់ដោយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល ដើម្បីចៀសវាងហានីភ័យឆ្លងក្នុងសហគមន៍ និងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង ៕

ប្រភព៖ មន្ទីរពេទ្យខេត្តកោះកុង

សូមចូលទស្សនារូបភាពខាងក្រោម៖

ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩
ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T