មានន័យយ៉ាងម៉េច? កម្មវិធីទូរទស្សន៍ជប៉ុនមួយ ដំណើរការ១៥ឆ្នាំហើយ ដោយគ្រាន់តែបង្ហាញនារីៗរត់ឡើងទីទួល ហើយក៏ចប់ (មានវីដេអូ)

//s9.kh1.co/ec/eccbe1f955fd969e2dcc10e6244e7309ad0ec13e.jpg
សង្គម

 ០៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កម្មវិធីឈ្មោះថា Zenryokuzaka គឺជាកម្មវីធីមួយមានភាពល្បីល្បាញយ៉ាងខ្លាំង និងចម្លែក ដែលបានដំណើរការអស់រយៈ១៥ឆ្នាំមកហើយ។

ជប៉ុន៖ កម្មវិធីឈ្មោះថា Zenryokuzaka របស់ស្ថានីយទូរទស្សន៍ TV Asahi គឺជាកម្មវីធីមួយមានភាពល្បីល្បាញយ៉ាងខ្លាំង និងចម្លែក ដែលបានដំណើរការអស់រយៈ១៥ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះ ចាក់ផ្សាយជារៀងរាល់ថ្ងៃចន្ទ រហូតដល់ថ្ងៃព្រហស្បតិ៍ នាវេលាម៉ោង១:២០នាទីរំលងអធ្រាត្រ និងក្នុងមួយភាគ មានរយៈពេលមិនលើសពី៦នាទីឡើយ ដោយរាប់បញ្ចូលទាំងឈុតបើកឆាកកម្មវិធីដំបូង និងចុងបញ្ចប់បង្ហាញនៃឈ្មោះក្រុមការងារផលិតកម្មវិធី។ នៅក្នុងភាគនីមួយៗ មិនមានអ្វីច្រើនឡើយ ដោយគ្រាន់តែបង្ហាញឲ្យឃើញពីនារីៗ រត់ឡើងផ្លូវទីទួលខ្ពស់ និងរត់ហត់ហើយក៏ដកដង្ហើមដង្ហក់ ហើយចប់តែម្ដង។

ចំពោះអ្នកចូលរួមកម្មវិធី គឺសុទ្ធសឹងជានារីៗ ដែលជាតារាសម្ដែង តារាល្បីល្បាញនៅលើបណ្ដាញសង្គម និងតារាកំប្លែង ហើយបើគិតមកទល់ពេលនេះ វាមានចំនួន៣,០០០ភាគ ដែលមានមួយភាគប៉ុណ្ណោះ ធ្លាប់បានអញ្ចើញតារាប្រុសម្នាក់ឲ្យចូលរួម តែទទួលបានការរិះគន់យ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ អត្ថន័យនៃកម្មវិធីទាំងមូលមិនត្រូវបានគេដឹងលម្អិតឡើយ ដោយនៅក្នុងភាគនីមួយៗ គេតែងតែឮសំឡេងដែលបញ្ចូល ដោយនិយាយថា “នេះជាទីទួលមួយ ដែលធ្វើឲ្យអ្នកចង់ឡើងវា”៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ
វីដេអូ
វីដេអូ

ប្រភព: Oddity

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T