ដល់ក! ហេតុការណ៍ផ្ទុះឆេះរោងចក្រនៅថៃ បង្កផលប៉ះពាល់ដល់មនុស្សជាង ៨ម៉ឺននាក់

//s9.kh1.co/29/298d4427ffefa2dc41e6691b6c56503aa937a595.jpg
សង្គម

 ០៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អគ្គិភ័យនេះមានវិសាលភាពធំធេងជុំវិញរោងចក្រ ដែល​បណ្តាលឱ្យខូចខាតទាំងទ្រព្យសម្បត្តិឯកជន និងប៉ះពាល់ដល់មនុស្សប្រមាណ ៨០,៩១៦នាក់

បាងកក៖ ​កាលពីពេលថ្មីៗនេះ ប្រិយមិត្តអ្នកនិយមតាមដានព័ត៌មានតាមរយ:បណ្តាញសង្គមជាច្រើន ប្រាកដជាបាន​ជ្រាបពី​គ្រោះថ្នាក់អគ្គិភ័យឆេះរោងចក្រ​​ នៅឯរោងចក្រគីមី មីង ឌីហ៍ (Ming Dih Chemical)  ក្នុងស្រុកបាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាន (Samut Prakan) ដែលបង្កជាការខូចខាត និងបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីទីតាំងនេះ ចម្ងាយ ៥គីឡូម៉ែត្ររួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើយោងតាមការបញ្ជាក់របស់អភិបាលខេត្ត លោក Wanchai Kongkasem បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការខូចខាតដែលបណ្តាលមកពីអគ្គិភ័យនេះ មានវិសាលភាពធំធេងជុំវិញរោងចក្រ ដែល​បណ្តាលឱ្យខូចខាតទាំងទ្រព្យសម្បត្តិឯកជន និងប៉ះពាល់ដល់មនុស្សប្រមាណ ៨០,៩១៦នាក់​ផងដែរ។

ដោយឡែក លោក Varawut Silpa-archa រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងបរិស្ថានក៏បានមានប្រសាសន៍ដែរថា នាយកដ្ឋានចាំបាច់ត្រូវត្រួត​​ពិនិត្យគុណភាពខ្យល់​ក្នុងរយៈចម្ងាយ ៣-៥ គីឡូម៉ែត្រពីរោងចក្រដែល​ឆាបឆេះនេះ ដើម្បីធានាសុវត្ថិភាព មុនពេល​អនុញ្ញាតឱ្យប្រជាជននៅក្នុងតំបន់អាចត្រឡប់ទៅ​លំនៅ​វិញ។

គួរជម្រាបដែរថា គ្រោះអគ្គិភ័យដ៏សម្បើមនេះ បានឆក់យកជីវិតមនុស្សម្នាក់ និង​រងរបួស​៤០នាក់ ហើយវាត្រូវបានពន្លត់ទៅវិញ នៅម៉ោង ៥ ព្រឹកកាលពីថ្ងៃអង្គារ ក្រោមការអន្តរាគមន៍​ពីសំណាក់ក្រុមអ្នកពន្លត់អគ្គីភ័យ ​អស់រយៈពេលជាង ២៤ ម៉ោង។

​គ្រោះថ្នាក់អគ្គិភ័យឆេះរោងចក្រនៅថៃ
​គ្រោះថ្នាក់អគ្គិភ័យឆេះរោងចក្រនៅថៃ
​គ្រោះថ្នាក់អគ្គិភ័យឆេះរោងចក្រនៅថៃ
​គ្រោះថ្នាក់អគ្គិភ័យឆេះរោងចក្រនៅថៃ
​គ្រោះថ្នាក់អគ្គិភ័យឆេះរោងចក្រនៅថៃ
​គ្រោះថ្នាក់អគ្គិភ័យឆេះរោងចក្រនៅថៃ

ប្រភព៖ bangkokpost

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T