ពិភពលោកផ្លាស់ប្ដូរ! សូម្បីស្លាបរបស់សត្វកន្ទុំរុយ ចាប់ផ្ដើមហើរពណ៌ ដោយសារបញ្ហាធំមួយនេះ

//s9.kh1.co/7d/7de178f4876365a3763d54a28e77e29a87370d2b.jpg
បច្ចេកវិទ្យា

 ០៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជាធម្មតា កន្ទុំរុយឈ្មោលមានក្បាច់ក្រឡាស្លាបពណ៌ខ្មៅ សម្រាប់ទាក់ទាញគ្នីគ្នាវា និងបំភិតបំភ័យសត្រូវរបស់វាផងដែរ។

បរទេស៖ បញ្ហាអាកាសធាតុកំពុងធ្វើឲ្យមានការផ្លាស់ប្ដូររូបរាងរបស់សត្វកន្ទុំរុយឈ្មោល និងពីរបៀបដែលពួកវាស្វែងរកគ្នីគ្នា នេះបើយោងតាមការសិក្សាថ្មីមួយ។ ជាធម្មតា កន្ទុំរុយឈ្មោលមានក្បាច់ក្រឡាស្លាបពណ៌ខ្មៅ សម្រាប់ទាក់ទាញគ្នីគ្នាវា និងបំភិតបំភ័យសត្រូវរបស់វាផងដែរ។ ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ថា កន្ទុំរុយឈ្មោលនៅក្នុងតំបន់ដែលមានអាកាសធាតុក្ដៅ កំពុងវិវត្តលែងសូវមានពណ៌និងក្រឡាច្បាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ថា សត្វញីវិញមិនមានការវិវត្តបែបនេះនោះទេ។ ខណៈពេលសារធាតុពណ៌ខ្មៅបានជួយកន្ទុំរុយឈ្មោលស្វែងរកគ្នីគ្នា និងជួយការពារប្រឆាំងនឹងគូប្រជែង វាក៏បានធ្វើឲ្យសត្វកន្ទុំរុយកាន់តែក្ដៅ រហូតក្ដៅជាងមុនដល់២អង្សាសេ។ ការកើនកម្ដៅបានធ្វើឲ្យប៉ះពាល់ដល់ស្លាបរបស់ពួកវា កាត់បន្ថយសមត្ថភាពក្នុងការហោះហើរ និងអាចឈានទៅរកសេចក្ដីស្លាប់ផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។

ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់មូលដ្ឋានទិន្នន័យមួយ ដែលរួមបញ្ចូលប្រភេទសត្វកន្ទុំរុយជាង៣០០ ព័ត៌មានទីតាំងរបស់ពួកវា និងអាកាសធាតុ ហើយបានប្រៀបធៀបពណ៌ស្លាបនៃកន្ទុំរុយចំនួនជិត៣,០០០ក្បាល ពីប្រភេទផ្សេងៗទៀត។ បន្ទាប់មក ពួកគាត់បានប្រៀបធៀបពណ៌ស្លាបនៃសត្វកន្ទុំរុយ ដែលកើតនៅក្នុងតំបន់អាកាសធាតុក្ដៅឬត្រជាក់ ហើយបានរកឃើញថា សត្វកន្ទុំរុយមានសីតុណ្ហភាពក្ដៅជាង កំពុងវិវត្តដោយស្លាបមានសារធាតុខ្មៅតិច៕

សត្វកន្ទុំរុយ
សត្វកន្ទុំរុយ

ប្រភព: The Hill

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T