ក្រុមវាយតិនី្នសកម្ពុជាបានយកឈ្នះក្រុមប្រទេស ភូមា ៣ ទល់នឹង ០ នៅក្នុងការប្រកួត Davis Cup នៅទីក្រុង Doha ប្រទេស Qatar នៅថ្ងៃទី ១៨ ខែ មេសានេះ ។ Davis Cup ជាការប្រកួតតិនី្នសអន្តរជាតិ ដ៏ធំបំផុតរវាង ក្រុមជម្រើសជាតិបុរស ទូទាំងពិភពលោក។ នេះជាលើកទីមួយហើយ ដែលប្រទេសកម្ពុជា បានចូលរួមក្នុងការប្រកួតនេះ ហើយបានបំបាក់ប្រទេសដែលមានបទពិសោធន៍ សិង្ហបូរី កាតា និង ភូមា ។

Davis Cup ចែកចេញជាបួនកម្រិត កម្ពុជាប្រកួតក្នុងកម្រិតទីបួន ដែលចែកចេញជាពីរពូល ។ កម្ពុជានៅក្នុងពូល B ដែលរួមមានប្រទេស ហ្ស៊កដានី សិង្ហបូរី ភូមា និង កាតា។ ពីរក្រុមដែលមានពិន្ទុលើសគេក្នុងពូល B នឹងប្រកួតខ្វែងជាមួយក្រុមពីរនាំមុខក្នុងពូល A ។ ក្រុមដែលឈ្នះការប្រកួតក្នុងកម្រិតទីបួន នឹងចូលប្រកួតក្នុងកម្រិតទីបីនៅឆ្នាំក្រោយ ។

ក្រុមកម្ពុជារួមមាន លោក ទេព រិទ្ធិវិត (អ្នកដឹកនាំ) លោក ប៉ុន កេន្នី (លំដាប់ ១១៩៦ ក្នុងពិភពលោក) លោក ម៉ម បញ្ញារ៉ា លោក ឡុង សំនៀង និង លោក ម៉ម វិទូ ។ ក្នុងការប្រកួតជាមួយក្រុមភូមា លោក ម៉ម បញ្ញារ៉ា យកឈ្នះកីឡាករភូមា NAING ដោយពិន្ទុ 6-1 7-5 លោក ប៉ុន កេន្នី ឈ្នះ កីឡាករ THAR ដោយពិន្ទុ 6-0 6-0 ក្នុងការប្រកួតគូ លោក កេន្នី និង បញ្ញារ៉ា ឈ្នះគូភូមាដោយពិន្ទុ 6-4 6-2 ។

លទ្ធផលសង្ខេប

កម្ពុជា ៣ សិង្ហបូរី ០
កម្ពុជា ២ កាតា ១

កម្ពុជា ៣ ភូមា ០

កម្ពុជានឹងជួបជាមួយក្រុម ហ្ស៊កដានី នៅថ្ងៃសុក្រនេះ ហើខ្មែរឡូតគិតថាកម្ពុជានឹងឈ្នះ ហ្ស៊កដានី ព្រោះថា ហ្ស៊កដានី បានចាញ់ សិង្ហបូរី ដោយពិន្ទុ ២ ទល់ ១។

ប៉ុន កេន្នី

កីឡាករ ភូមា

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]