នៅចាំរូបភាពសត្វប្រចៀវទំហំប៉ុនមនុស្ស និងល្បីល្បាញកាលពីឆ្នាំមុនទេ? តើវាជារូបភាពពិត ឬក៏ក្លែងក្លាយ?

//s9.kh1.co/98/98fde3d90ecc00dbd00d0033f64cfdf0b38c1495.jpg
សង្គម

 ០៦-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កាលពីដើមខែកក្កដា ឆ្នាំមុនកន្លងទៅនេះ មានរូបភាពមួយសន្លឹក ដែលបង្ហាញឲ្យឃើញពីសត្វប្រចៀវមួយក្បាល មានទំហំប៉ុនខ្លួនមនុស្សឯណោះ។

បរទេស៖ កាលពីដើមខែកក្កដា ឆ្នាំមុនកន្លងទៅនេះ មានរូបភាពមួយសន្លឹក ត្រូវបានថតឡើងនៅក្នុងប្រទេសហ្វីលីពីន និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមនានា ដែលបង្ហាញឲ្យឃើញពីសត្វប្រចៀវមួយក្បាល មានទំហំប៉ុនខ្លួនមនុស្សឯណោះ។ ទន្ទឹមនឹងនោះដែរ មានអ្នកខ្លះបានគិតថា វាជាសត្វប្រចៀវពិតប្រាកដមែន និងអ្នកខ្លះទៀតបានគិតថា វាគ្រាន់តែជារូបភាពកែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះជាយ៉ាងក៏ដោយ ជុំវិញរូបភាពមួយសន្លឹកនេះ មិនមែនជារូបភាពកែឡើយ ដោយគ្រាន់តែប្រើបច្ចេកទេសថតឃើញឲ្យធំជាងនៅក្រៅប៉ុណ្ណោះ។ ហើយសត្វប្រចៀវមួយក្បាលនោះ ជាប្រភេទពូជ Flying Fox និងអាចប្រទះឃើញបាននៅអាស៊ីខាងត្បូង អាស៊ីអាគ្នេហ៍ អូស្ត្រាលី និងអាហ្វ្រិកខាងកើតជាដើម។ វាជាសត្វប្រចៀវ ដែលមានទំហំធំជាងគេ ដោយខ្លះមានស្លាបប្រវែង១.៥ម៉ែត្រ និងពីក្បាលដល់ចុងជើងមានប្រវែងប្រហែល៤០សង់ទីម៉ែត្រ។

យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះ សត្វប្រចៀវប្រភេទពូជ Flying Fox ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វជិតផុតពូជ ដែលមូលហេតុដោយសារតែការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់យកទៅធ្វើជាអាហារផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពដែលល្បីល្បាញ
រូបភាពដែលល្បីល្បាញ
រូបតំណាងនៃប្រចៀវប្រភេទពូជ Flying Fox
រូបតំណាងនៃប្រចៀវប្រភេទពូជ Flying Fox
រូបតំណាងនៃប្រចៀវប្រភេទពូជ Flying Fox
រូបតំណាងនៃប្រចៀវប្រភេទពូជ Flying Fox
រូបតំណាងនៃប្រចៀវប្រភេទពូជ Flying Fox
រូបតំណាងនៃប្រចៀវប្រភេទពូជ Flying Fox
រូបតំណាងនៃប្រចៀវប្រភេទពូជ Flying Fox
រូបតំណាងនៃប្រចៀវប្រភេទពូជ Flying Fox

ប្រភព: ladbible / britannica

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T