ក្តៅៗ ព្រលឹមស្រាងៗ បុរសជនជាតិវៀតណាម២នាក់ លួចរត់គេចពីមណ្ឌលចត្តាឡីស័ក ក្នុងខេត្ត...

//s9.kh1.co/73/73931b18fcd1fe000ce90ce4f133440693b384f5.jpg
សង្គម

 ០៦-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ប្រសិនបើបងប្អូនបានឃើញបុរសជនជាតិវៀតណាម២រូបដូចរូបខាងលើនេះ ដែលបានលួចរត់គេចពីមណ្ឌលចត្តាឡីស័កមង្គលបុរី

ខេត្តបន្ទាយមានជ័យ: យោងតាមសាររបស់ លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រកាសសេចក្តីជូនដំណឹងថា មានបុរស ២នាក់ជាជនជាតិវៀតណាម ដោយបុរសទី១ មានឈ្មោះ មួយ យ៉ងដាក់ អាយុ ៤០ឆ្នាំ និងបុរសទី២- ឈ្មោះ ចាំង ដុងហាយ អាយុ ២៦ឆ្នាំ  ដែលបុរសទាំង ២នាក់នេះពលករមកពីប្រទេសថៃ បានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក កាលពីព្រលឹមស្រាងៗ នាថ្ងៃ០៥ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមបងប្អូន និងសមត្ថកិច្ច មេត្តាជួយស្វែងរក និងផ្តល់ដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចដើម្បីយកបុគ្គលទាំងពីររូបខាងលើនេះមកធ្វើចត្តាឡីស័កជាបន្ត និងអនុវត្តតាមវិធានច្បាប់ជាធរមាន៕

បុរសជនជាតិវៀតណាមទាំង២រូប
បុរសជនជាតិវៀតណាមទាំង២រូប
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T