ពេលនេះផែនដីស្ថិតនៅឆ្ងាយបំផុតពីព្រះអាទិត្យ ហេតុអ្វីបានជាមានអាកាសធាតុក្ដៅ?

//s9.kh1.co/cd/cd3afb397b1db84ad091e4229b7ab4e909f0d0f3.jpg
បច្ចេកវិទ្យា

 ០៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្វីគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺថា ពួកយើងស្ថិតនៅចំណុចឆ្ងាយបំផុតពីព្រះអាទិត្យ ប៉ុន្តែបែរជាជួបប្រទះអាកាសធាតុក្ដៅទៅវិញ ជាពិសេសសម្រាប់ប្រទេសនៅផ្នែកខាងលើនៃអឌ្ឍគោលខាងជើង។

បរទេស៖ នៅថ្ងៃទីអង្គារ ទី៦ ខែកក្កដា វេលាម៉ោង៥:២៧ទៀបភ្លឺ (ម៉ោងនៅកម្ពុជា) ផែនដីស្ថិតនៅក្នុងគន្លងគោចរឆ្ងាយបំផុតពីព្រះអាទិត្យ។ បើតាមគេហទំព័រ Time and date បានឲ្យដឹងថា នៅថ្ងៃនេះផែនដីស្ថិតនៅចម្ងាយ១៥២,១០០,៥២៧គីឡូម៉ែត្រពីព្រះអាទិត្យ ដែលជាចម្ងាយឆ្ងាយពីព្រះអាទិត្យប្រចាំឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺថា ពួកយើងស្ថិតនៅចំណុចឆ្ងាយបំផុតពីព្រះអាទិត្យ ប៉ុន្តែបែរជាជួបប្រទះអាកាសធាតុក្ដៅទៅវិញ ជាពិសេសសម្រាប់ប្រទេសនៅផ្នែកខាងលើនៃអឌ្ឍគោលខាងជើង។ នេះបណ្ដាលមកពីការផ្អៀងអ័ក្សរបស់ផែនដី។ នៅវេលានេះនៃឆ្នាំ អឌ្ឍគោលខាងជើងផ្អៀងទៅរកព្រះអាទិត្យ ដូច្នេះហើយទើបវេលាពេលថ្ងៃមានរយៈពេលយូរជាងពេលយប់។

កម្ដៅដែលទទួលបាននៅតំបន់ណាមួយ គឺអាស្រ័យលើរយៈពេលថ្ងៃ និងមុំនៃព្រះអាទិត្យនៅខាងលើជើងមេឃ។ ដូច្នេះភាពខុសគ្នានៃសីតុណ្ហភាពគួរឲ្យកត់សម្គាល់ គឺស្ថិតនៅភាពផ្សេងគ្នានៅលើពិភពលោក។ ដោយសារវាត្រូវការពេលវេលាសម្រាប់បរិយាកាសរបស់យើងក្នុងការស្រូបកម្ដៅព្រះអាទិត្យ វាចំណាយពេលប្រហែលមួយខែបន្ទាប់ពីព្រឹត្តិកាណ៍ស៊ុលស្ទីស ដែលនាំឲ្យមានអាកាសធាតុក្ដៅ នេះបើតាមគេហទំព័រ Space៕

លេខ៣ជាព្រះអាទិត្យ លេខ១ពេលផែនដីនៅឆ្ងាយពីព្រះអាទិត្យ និងលេខ២ពេលផែនដីនៅជិតព្រះអាទិត្យ
លេខ៣ជាព្រះអាទិត្យ លេខ១ពេលផែនដីនៅឆ្ងាយពីព្រះអាទិត្យ និងលេខ២ពេលផែនដីនៅជិតព្រះអាទិត្យ

ប្រភព: Time and date និង Space

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T