មិនត្រូវនៅស្ងៀម! ទោះបីកំពុងកើតកូវីដ ព្រីន ចេញមុខតវ៉ា មិនគួរឲ្យមានការចម្លងប្រាសាទអង្គរវត្តទេ

//s9.kh1.co/71/71f408d49ae8f43db15ef8416fbddcade3eccd89.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មិនសរសើរមិនបាន ទោះបីកំពុងកើតកូវីដក៏ដោយ ព្រីន ចេញមុខបន្លឺសម្លេងតវ៉ាមិនគួរឲ្យមានការចម្លងប្រាសាទអង្គរវត្តទេ

តារាកម្សាន្ត: ក្រោយកើតរឿងរ៉ាវដ៏កក្រើកអំពីគម្រោងនៃការចម្លងសំណង់ស្ថាបត្យកម្មដ៏មហស្ចារ្យរបស់ខ្មែរគឺប្រាសាទអង្គរវត្ត បម្រុងនឹងកសាងលើទឹកដីថៃ បានធ្វើឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេសផ្ទុះការភ្ញាក់ផ្អើល ព្រមទាំងទាមទារមិនគួរឲ្យ មានចម្លងសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាមួយនេះនៅលើទឹកដីរបស់ប្រទេសថៃឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ភ្លាមៗនោះដែល ចលនាមហាជនខ្មែរជាច្រើនបានចេញមកសម្តែងមតិនៅពាសពេញបណ្តាញហ្វេសប៊ុក ទាមទារឲ្យមានចំណាត់ការចំពោះរឿងនេះ ដែលនៅក្នុងនោះគេក៏សង្កេតឃើញមានសិល្បករខ្មែរមួយចំនួន តួយ៉ាង តារាសម្តែងប្រុសដ៏ល្បីឈ្មោះមួយរូប គឺលោកព្រីន បានចេញមកសម្តែងមតិចំពោះរឿងនេះថា÷

នេះជារឿងរបស់យេីងទាំងអស់គ្នា តវ៉ាដេីម្បីជាតិមាតុភូមិរបស់យេីង] « វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» 🔥 សូមជួយ Post & Shនេះជារឿងរបស់យេីងទាំងអស់គ្នា តវ៉ាដេីម្បីជាតិមាតុភូមិរបស់យេីង] « វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ប្រាសាទអង្គរវត្តជារបស់កម្ពុជា មិនគួរឲ្យមានការចម្លងនោះទេ។ សំឡេងរបស់អ្នកទាំងអស់គ្នាអាចដោះស្រាយបញ្ហានេះ,​ សូមកុំនៅស្ងៀមអី! 

លោក ព្រីន

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

លោក ព្រីន
លោក ព្រីន
លោក ព្រីន
លោក ព្រីន
គម្រោងសាងសង់ចម្លងសំណង់ប្រាសាទអង្គរវត្ត
គម្រោងសាងសង់ចម្លងសំណង់ប្រាសាទអង្គរវត្ត
គម្រោងសាងសង់ចម្លងសំណង់ប្រាសាទអង្គរវត្ត
គម្រោងសាងសង់ចម្លងសំណង់ប្រាសាទអង្គរវត្ត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T