៣០ឆ្នាំក្រាស់ហើយ មើលមុខ ពេជ្រ សោភា ជិតៗបែបនេះ គ្មានស្នាមជ្រីវជ្រួញបន្តិច

//s9.kh1.co/ae/aeb69fe05cc282739499d809f630bb839055e115.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បច្ចុប្បន្នតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សោភា មានអាយុជាង ២៦ឆ្នាំទៅហើយ ប៉ុន្តែយើងនៅតែឃើញថា នាងនៅតែស្រស់ស្អាតក្មេងជាងវ័យដដែល។

ភ្នំពេញ៖ បើនិយាយពីការឈានជើងចូលសិល្បៈរបស់តារាចម្រៀងស្រី ពេជ្រ សោភា ជាច្រើនឆ្នាំមកនេះ យើងសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងហាក់មិនបាក់ស្រុតបន្តិចនោះឡើយ។ ហើយបើនិយាយពីសម្រស់វិញ ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីសាច់ចាំរូបនេះក៏កាន់តែស្អាត លេចធ្លោ គួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ ពេជ្រ សោភា ទើបតែបានបង្ហាញសម្រស់របស់ខ្លួន នៅលើបណ្ដាញសង្គម ជាមួយនឹងរូបភាពមួយចំនួន ដែលស្ទាយ៍លេងខ្លួន និងការផាត់មុខក្នុងរូបភាពថ្មីលើកនេះ បានបង្ហាញឲ្យឃើញពីផ្ទៃមុខក្នុងវ័យ ៣៦ឆ្នាំរបស់នាង យ៉ាងជិតៗច្បាស់ៗថា ទោះបីជាវ័យកាន់តែជ្រេទៅមុខទៅហើយក្ដី ប៉ុន្តែសាច់មុខរបស់នាង នៅតែតឹងណែនស្អាត គ្មានស្នាមជ្រីវជ្រួញមិនចាស់់ទៅតាមអាយុសូម្បីបន្តិចឡើយ។

ជាមួយគ្នានេះដែរ តាមរយៈរូបភាពទាំងនោះ នៅពេលដែលជាអ្នកគាំទ្របានឃើញហើយក៏លាន់មាត់សរសើរអំពីសម្រស់ដ៏ក្មេងខ្ចីរបស់តារារូបនេះ ជាច្រើនហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
រូបថ្មី ពេជ្រ សោភា
រូបថ្មី ពេជ្រ សោភា
រូបថ្មី ពេជ្រ សោភា
រូបថ្មី ពេជ្រ សោភា
រូបថ្មី ពេជ្រ សោភា
រូបថ្មី ពេជ្រ សោភា
ពេជ្រ សោភា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T