ក្រោយជាសះស្បើយពីជំងឺកូវីដ១៩វិញ សុគន្ធ និសា ត្រឡប់មកលើឆាក សម្រស់ស្អាតប្លែក

//s9.kh1.co/b8/b81ee8afdb0f1a29231f85881a463fea2a46b4da.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កំពូលតារាចម្រៀង សុគន្ធ និសា គឺខកខានមិនបានត្រឡប់មកលើឆាកមួយរយៈ ប៉ុន្តែបន្ទាប់ជាសះស្បើយពីជំងឺកូវីដ១៩ហើយ តារារូបនេះបង្ហាញខ្លួនជាមួយនឹងសម្រស់ស្អាតប្លែកខ្លាំងតែម្តង។

ភ្នំពេញ៖ សង្កេតថារយៈពេលកន្លងមកនេះ កំពូលតារាចម្រៀង សុគន្ធ និសា គឺខកខានមិនបានត្រឡប់មកលើឆាកតន្ត្រីដើម្បីបំពេញបំណងបងប្អូនអ្នកគាំទ្រឡើយ ដោយសារតែកត្តាបញ្ហាសុខភាពផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយបាត់មុខអស់មួយរយៈ តារាស្រីរូបនេះបាន ជាសះស្បើយពីជំងឺកូវីដ១៩វិញ ដោយត្រឡប់មកបង្ហើរសំនៀង ដ៏ក្រអួនក្រអៅមានទឹកដមវិញហើយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សម្រស់របស់អ្នកនាង គឺស្អាតប្លែកតែម្តង ដោយមើលទៅលើ ស្បែកមុខនៅតែរលោងស្រិល កែវភ្នែកស្រស់ថ្លា ចំណែកទម្រង់មុខនៅតែមូលក្រឡង់ដដែល គួបផ្សំម៉ូតសក់បែបស្រគត់ស្រគុំ ដែលធ្វើឲ្យរូបភាពទាំងនេះកាន់តែស្អាតទ្វេរដង។

ក្រោយពីបានឃើញដូច្នេះហើយ អ្នកគាំទ្រក៏បានកោតសរសើរ និងអបអរនូវការត្រឡប់មកលើឆាកប្រគុំតន្រ្តីវិញរបស់ តារាចម្រៀង សុគន្ធ និសា ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា 
សុគន្ធ និសា 
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា (រូបថ្មី)
សុគន្ធ និសា (រូបថ្មី)
សុគន្ធ និសា (រូបថ្មី)
សុគន្ធ និសា (រូបថ្មី)
សុគន្ធ និសា (រូបថ្មី)
សុគន្ធ និសា (រូបថ្មី)
សុគន្ធ និសា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T