តិចច្រឡំថាទន់ខ្សោយ! យុវតីវ័យ១៧ឆ្នាំរូបនេះ ផ្ដួលបុរសៗនៅក្នុងការប្រកួតជួសជុលរថយន្ដ

//s9.kh1.co/f7/f7c34058e7d7e0aef7a2ba3e67863ccacd97a703.jpg
សង្គម

 ០៥-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នាប៉ុន្មានថ្ងៃចុងក្រោយនេះ យុវតីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ និងភាពល្បីល្បាញយ៉ាងខ្លាំង ក្រោយពីរូបនាងបានផ្ដួលបុរសៗក្នុងការប្រកួតប្រជែងជួសជុលរថយន្ដ។

ចិន៖ នាប៉ុន្មានថ្ងៃចុងក្រោយនេះ យុវតីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ និងភាពល្បីល្បាញយ៉ាងខ្លាំង ក្រោយពីរូបនាងបានផ្ដួលបុរសៗក្នុងការប្រកួតប្រជែងជួសជុលរថយន្ដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវតីរូបនេះ មានឈ្មោះថា Gu Huijing អាយុ១៧ឆ្នាំ ជាសិស្សមកពីសាលាបច្ចេកវិទ្យាមួយកន្លែង ក្នុងទីក្រុង Shenzhen នៃប្រទេសចិន។ នាងបានចូលរួមប្រកួតជួសជុលរថយន្ដ ដែលបានទទួលជ័យលាភីលេខមួយ ហើយនាងបានក្លាយជាមនុស្សស្រីដំបូងគេបង្អស់ ដែលបានចូលរួមនិងឈ្នះរង្វាន់ ក្នុងចំណោមសិស្សប្រុសៗទាំងនោះផងដែរ។ ចំពោះកំណត់ត្រានៃការរុះរើ និងតំឡើងម៉ាស៊ីនរថយន្ដឡើងវិញ គឺនាងបានបញ្ចប់ទៅយ៉ាងរលូន ដោយចំណាយពេលត្រឹមតែ២៦នាទីកន្លះប៉ុណ្ណោះ។

យ៉ាងណាមិញ ទន្ទឹមនឹងរឿងរ៉ាវដ៏គួរឲ្យស្ងើបសរសើរនេះ យុវតី Huijing បាននិយាយថា៖

មនុស្សជាច្រើន បានគិតថាការជួសជុលរថយន្ដគឺជាការងាររបស់មនុស្សប្រុស និងមិនសមជាមួយនឹងស្ត្រីឡើយ។ នេះជាការគិតទូទៅរបស់មនុស្ស តែស្ត្រីពិតជាមានគុណសម្បត្តិផ្ទាល់ខ្លួនក្នុងរឿងនេះ។ ឧទាហរណ៍ ពួកគេផ្ដោតការយកចិត្តទុកដាក់ខ្លាំងជាងបុរសទៅទៀត ហើយខ្ញុំគិតថាមិនមានពាក្យថាយេនឌ័រនៅកន្លែងធ្វើការទេ៕

  យុវតី Huijing

សូមទស្សនារូបភាពខាងក្រោម៖

  យុវតី Huijing
  យុវតី Huijing
  យុវតី Huijing
  យុវតី Huijing
  យុវតី Huijing
  យុវតី Huijing
  យុវតី Huijing
  យុវតី Huijing

ប្រភព: Yahoo newsbeezer

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T