ក្រោយរួមរស់ជាមួយភរិយាអស់រយ:ពេល១៥ឆ្នាំ ទីបំផុតតារាប្រុសឥណ្ឌារូបនេះ ប្រកាសចែកផ្លូវ

//s9.kh1.co/10/103d3c3e66e652330071694aed71e120b9559a59.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ដាច់ចិត្តអ្វីម្ល៉េះ! រៀបការ រួមរស់ជាមួយគ្នាអស់រយ:ពេល១៥ឆ្នាំ បែរជាតារាភាពយន្តឥណ្ឌារូបនេះ បញ្ចប់ត្រឹមពាក្យលែងលះ

បរទេស៖ ជារឿងមួយដ៏សែនភ្ញាក់ផ្អើលនិងនឹកស្មានមិនដល់មួយក្រោយពេលដែលកំពូលតារាបូលីវូដឥណ្ឌា លោក Aamir Khan និងភរិយា លោកស្រី Kiran Rao បានប្រកាសលែងលះគ្នាបន្ទាប់ពីរៀបការបាន១៥ ឆ្នាំកាលពីពេលថ្មីៗកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យោងតាមសារព័ត៌មាន Hindustan Times បានអោយដឹងថាទោះបីពួកគេលែងជាប្តីប្រពន្ធនឹងគ្នាក៏ពិតមែនប៉ុន្តែគូស្នេហ៍តារាមួយគូនេះនៅតែបន្តជួយគ្នាក្នុងការងារចិញ្ចឹមកូនប្រុសរបស់ពួកគេឈ្មោះ Azad Rao Khan (អាយុ ១០ ឆ្នាំ) ។ ផ្អែកតាមប្រភពដដែលបានបន្តទៀតថាលោក Aamir Khan និងភរិយាលោកស្រី Kiran Rao បានបែកគ្នាមួយរយៈមុនពេលសម្រេចចិត្តចែកផ្លូវគ្នាដោយសន្តិវិធី។ ប៉ុន្តែគេនៅតែមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការលែងលះគ្នានេះនៅឡើយទេ៕

លោក Aamir Khan និងភរិយាលោកស្រី Kiran Rao
លោក Aamir Khan និងភរិយាលោកស្រី Kiran Rao
ក្រុមគ្រួសារលោក Aamir Khan 
ក្រុមគ្រួសារលោក Aamir Khan 
លោក Aamir Khan និងភរិយាលោកស្រី Kiran Rao
លោក Aamir Khan និងភរិយាលោកស្រី Kiran Rao
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T