អុញ! ន័រវេសចេញច្បាប់ តារាៗណា ដែលកែរូបហើយបង្ហោះទៅលើបណ្ដាញសង្គម នឹងត្រូវមានទោស

//s9.kh1.co/24/249bf2573337008c0b0181c9f0ec41bbe5b691b1.jpg
សង្គម

 ០៥-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

តារាៗក្នុងប្រទេសន័រវេស ដែលមានឥទ្ធិពលនៅលើបណ្ដាញសង្គម នឹងត្រូវមានទោស ប្រសិនបើពួកគេធ្វើការបង្ហោះរូបភាព ដែលកែរួចទៅលើបណ្ដញសង្គមនានា។

ន័រវេស៖ តារាៗក្នុងប្រទេសន័រវេស ដែលមានឥទ្ធិពលនៅលើបណ្ដាញសង្គម នឹងត្រូវមានទោស ប្រសិនបើពួកគេធ្វើការបង្ហោះរូបភាព ដែលកែរួចទៅលើបណ្ដញសង្គមនានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បទប្បញ្ញាតិថ្មីនេះ ត្រូវបានធ្វើឡើងជាការធ្វើវិសោធនកម្មនៃច្បាប់ទីផ្សារន័រវេស ហើយត្រូវបានគេនាំយកមកជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយស្ដង់ដារសម្រស់ក្លែងក្លាយ។ នៅពេលដែលច្បាប់នេះចូលជាធរមាន តារាៗណាដែលរកលុយ ដោយការបង្ហោះរូបភាពទៅលើបណ្ដាញសង្គម ត្រូវតម្រូវឲ្យមានស្លាកសម្គាល់នៅលើរូបជាមុនសិន ដែលបានរចនាឡើងដោយរដ្ឋាភិបាល។ ហើយប្រសិនបើរូបភាពមានកែកុនត្រង់កន្លែងណា ដូចជាស្បែក ដៃ ជើង មុខមាត់ជាដើម ត្រូវប្រាប់ឲ្យគេដឹងផងដែរ។

យ៉ាងណាមិញ ចំពោះបុគ្គល ឬក្រុមហ៊ុនណាមួយ ដែលរំលោភវំពានលើបទប្បញ្ញាត្តិថ្មីនេះ នឹងត្រូវប្រឈមនឹងការផាកពិន័យខ្លាំង និងជាប់ពន្ធនាគារក្នុងករណីធ្ងន់ធ្ងរបំផុតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាងនៃតារាក្នុងប្រទេសន័រវេស
រូបតំណាងនៃតារាក្នុងប្រទេសន័រវេស
រូបតំណាងនៃតារាក្នុងប្រទេសន័រវេស
រូបតំណាងនៃតារាក្នុងប្រទេសន័រវេស
រូបតំណាងនៃតារាក្នុងប្រទេសន័រវេស
រូបតំណាងនៃតារាក្នុងប្រទេសន័រវេស
រូបតំណាងនៃតារាក្នុងប្រទេសន័រវេស
រូបតំណាងនៃតារាក្នុងប្រទេសន័រវេស

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T