ក្រុមអវកាសយានិកចិន ចេញដើរខាងក្រៅស្ថានីយអវកាសរបស់ខ្លួន ជាលើកដំបូង ដោយជោគជ័យ

//s9.kh1.co/8d/8d85ab03dfa5a3585bb048596275cc4e321cb5bc.jpg
បច្ចេកវិទ្យា

 ០៥-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កាលពីព្រឹកថ្ងៃអាទិត្យ អវកាសយានិកចំនួនពីរនាក់បានចេញដើរខាងក្រៅម៉ូឌុលស្នូលនៃស្ថានីយអវកាស ដែលមានឈ្មោះថា Tiangong

ចិ​ន៖ ក្រុមអវកាសយានិកចិនកាលពីថ្ងៃអាទិត្យទទួលបានការអនុវត្តដោយជោគជ័យ នៃការចេញដើរខាងក្រៅជាលើកដំបូង នៅខាងក្រៅស្ថានីយអវកាសរបស់ខ្លួន ដែលជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងកម្មវិធីអវកាសដែលកំពុងរីកដុះដាលយ៉ាងឆាប់រហ័ស។ បើយោងតាមទីភ្នាក់ងារអវកាស China Manned Space Agency (CMSA) បាននិយាយថា ការដើរនៅទីអវកាសនេះគឺជាលើកទីពីរហើយ ដោយក្រុមអវកាសចិន ចាប់តាំងពីបេសកកម្ម Shenzhou 7 នៅឆ្នាំ២០០៨ ប៉ុន្តែធ្វើឡើងនៅខាងក្រៅយានអវកាសមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសចិនបានបញ្ជូនអវកាសយានិកចំនួន៣នាក់ រួមមានលោក Nie Haisheng, Liu Boming, និង Tang Hongbo ចូលទៅក្នុងទីអវកាស កាលពីខែមិថុនា។ កាលពីព្រឹកថ្ងៃអាទិត្យ អវកាសយានិកចំនួនពីរនាក់បានចេញដើរខាងក្រៅម៉ូឌុលស្នូលនៃស្ថានីយអវកាស ដែលមានឈ្មោះថា Tiangong នេះបើតាម CMSA។

កំឡុងពេលដើរលើលំហអវកាស ពួកគាត់បានធ្វើតេស្ដសម្លៀកបំពាក់អវកាសជំនាន់ថ្មី ដំឡើងឧបករណ៍ ដំឡើងកាមេរ៉ា panorama និងធ្វើតេស្ដដៃរ៉ូបូតរបស់ស្ថានីយ៕

https://s9.kh1.co/__image/w=650,h=342,q=100/7c/7c1b8ac80ddf250232838f8c3826ea6952b09fca.jpeg
https://s9.kh1.co/__image/w=650,h=340,q=100/a4/a499257fdbbcedc319ba0e3706ab581fcc022520.jpeg
https://s9.kh1.co/__image/w=650,h=379,q=100/8c/8cf5400e50a30044d13fdd852684c5a8f9ae18c9.jpeg
https://s9.kh1.co/__image/w=650,h=412,q=100/6d/6ddd1e1bcb3310abbf27295061203dd48b4eaa32.jpeg

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T