រស់នៅជាមួយឪពុកចិញ្ចឹម៣នាក់ លុះដល់អាយុ១០ឆ្នាំ ទើបដឹងការពិតថា...

//s9.kh1.co/92/925d6f5ae588c1b73bcc69ca803c8de9ac0275d5.png
សង្គម

 ០៤-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រឿងដែលគួរឲ្យអាណិតរបស់ក្មេងស្រីម្នាក់ ដែលនាងបានរស់នៅជាមួយឪពុកចិញ្ចឹមទាំង៣នាក់របស់នាងតាំងពីកើតមកម្ល៉េះ ប៉ុន្ដែមិនដែរដឹងអាថ៌កំបាំងមួយនេះទេ។

បរទេស៖ ក្មេងស្រីម្នាក់បានចែករំលែកពីរឿងជីវីតពិតរបស់នាងតាមរយៈ Tiktuk ឈ្មោះ @life_of_raquel ដែលធ្វើឲ្យមហាជនដែលលេងបណ្ដាញសង្គមមានអារម្មណ៍អាណិតនាងមែនទែន។ កាលពីពេលថ្មីៗនេះ Raquel បានចែករំលែកនៅរឿងរ៉ាវរបស់នាងដែលធំឡើងជាមួយឪពុក៣នាក់ ប៉ុន្តែនាងមិនដែលដឹងថាឪពុកម្នាក់នៅក្នុងចំណោមនោះ មានសាច់ឈាមជាឪពុកបង្កើតរបស់នាងទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Raquel
Raquel

ក្មេងស្រីនោះបានបញ្ជាក់ថា នាងធំដឹងក្ដីមកក្នុងគ្រួសារដែលមានម្ដាយម្នាក់និងបុរស៣នាក់ដែលនាងហៅថា ប៉ាគ្រប់គ្នា។ អ្នកទាំងបីនោះមានឈ្មោះថា Bill , Rich និង Pete ដែលជាឪពុកបង្កើតរបស់នាង។ Raquel មិនដែលដឹងមកពីមុនទេថា អ្នកណាជាឪពុកបង្កើត ដឹងត្រឹមតែថា​ អ្នកទាំងបី នាងតែងតែស្រលាញ់និងហៅ ប៉ា ដូចៗគ្នា។ 

https://s9.kh1.co/__image/w=620,h=649,q=100/46/46023c5140a11fe55a16ddda99e2d2a55060e4b9.jpg

លុះពេលនាងមានអាយុ១០ឆ្នាំ ទើបនាងអាចដឹងថាមនុស្សម្នាក់ៗមានលោកប៉ាបង្កើតតែម្នាក់គត់ក្នុងជីវិត។ ហើយចំណែកឯ Bill និង Rich គឺជាឪពុកចុងពីរនាក់ទៀតដែលម្ដាយរបស់ ក្មេងស្រីនេះបានរៀបការជាមួយ។ គួរបញ្ជាក់ផងដែរថា មូលហេតុដែលឪពុកទាំង៣នាក់រស់នៅជាមួយគ្នាបាន ព្រោះពួកគេមានជម្ងឺប្រចាំកាយ ដែលត្រូវឲ្យម្ដាយរបស់ Raquel មើលថែក្នុងផ្ទះតែមួយ៕

ប្រភព៖ Kenh14.vn

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T