កោះមួយនៅជប៉ុន ប្រើឡានស្ទូចមនុស្ស រាល់ពេលឆ្លងកាត់ម្ដងៗ (មានវីដេអូ)

//s9.kh1.co/0a/0a33f3a2363e66a7e763ba42547a3e69390acca5.jpg
សង្គម

 ០៤-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កោះមួយឈ្មោះថា Minami-saitojima បានប្រើប្រាស់រថយន្ដស្ទូចខ្នាតធំ ដើម្បីស្ទូចអ្នកទេសចរ ឬប្រជាជន រាល់ពេលឆ្លងកាត់ម្ដងៗ។

ជប៉ុន៖ កោះមួយឈ្មោះថា Minami-saitojima ដែលស្ថិតក្នុងតំបន់ Okinawa archipelago នៃប្រទេសជប៉ុន បានប្រើប្រាស់រថយន្ដស្ទូចខ្នាតធំ ដើម្បីស្ទូចអ្នកទេសចរ ឬប្រជាជន រាល់ពេលឆ្លងកាត់ម្ដងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កោះនេះជាកោះដ៏តូចមួយ ដែលមានព័ទ្ធជុំវិញដោយថ្មប៉ប្រះទឹកផ្កា និងមិនមានកន្លែងចតសម្រាប់ទូក ឬកប៉ាល់ឡើយ ដូច្នេះមធ្យោបាយតែមួយគត់សម្រាប់ឆ្លងកាត់ទៅវិញទៅមក គឺប្រើប្រាស់រថយន្ដស្ទូច។ វិធីសាស្ត្រនេះ ត្រូវបានប្រើប្រាស់អស់រយៈពេល៥០ឆ្នាំមកហើយ និងមានសុវត្ថិភាពដោយច្រវ៉ាក់យ៉ាងរឹងមាំ គួបផ្សំនឹងភាពលឿនបំផុតក្នុងការទៅដល់ ឬចាកចេញពីច្រាំងផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងដែរថា ក្រុមហ៊ុន Daito Kaiun ជាអ្នកទទួលបន្ទុកប្រតិបត្តិការរថយន្ដស្ទូចនោះ ហើយក្រុមហ៊ុននេះបានឈរជើងយ៉ាងរឹងមាំក្នុងការប្រតិបត្តិការ បើធៀបជាមួយក្រុមហ៊ុនផ្សេងទៀត ដែលបានក្ស័យធនអស់ជាច្រើនកន្លងមកនេះ។ ចំពោះការស្ទូចមានពីរប្រភេទ ដែលទ្រុងទីមួយមានរបាំងបិទជិត ដើម្បីការពារខ្យល់ ឬភ្លៀង និងទ្រុងទីពីរ មានត្រឹមរបាំងគៀនៗប៉ុណ្ណោះ។

យ៉ាងណាមិញ សម្រាប់ការសាងសង់ផែ គឺគេគិតថាមានតម្លៃថ្លៃ និងរយៈពេលយូរ ដូច្នេះមានតែមធ្យោបាយនេះប៉ុណ្ណោះដែលល្អបំផុត។ ហើយទន្ទឹមនឹងនេះដែរ វាត្រូវបានចាត់ទុកថាជាបទពិសោធដ៏គួរឲ្យភ័យខ្លាច និងសប្បាយរីករាយ ដូចឧបករណ៍ជិះលេងកម្សាន្តនៅក្នុងឧទ្យានជាតិផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
វីដេអូ
វីដេអូ

ប្រភព: Oddity 

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T