ឡូយ! កម្មវិធីតិកតុកបើកដៃឲ្យអ្នកប្រើប្រាស់ ថតវីដេអូរហូតដល់ប្រវែង៣នាទី

//s9.kh1.co/36/36bc946e321999fc3d37d316acbc145dd852846d.jpg
បច្ចេកវិទ្យា

 ០៤-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការផ្លាស់ប្ដូរនេះកើតឡើង ក៏ព្រោះតែអ្នកប្រើប្រាស់មួយចំនួននិយាយថា ពួកគេចង់បានរយៈពេលបន្ថែមទៀត

បរទេស៖ កម្មវិធីតិកតុកបានបន្ថែមប្រវែងរយៈពេលវីដេអូពីត្រឹមមួយនាទី នៅលើវេទិការបស់ខ្លួន ឲ្យឡើងទៅដល់ប្រវែង៣នាទី។ បើតាមការបង្ហោះនៅលើប្លក់ (blog) អ្នកគ្រប់គ្រងផលិតផល លោក Drew Kirchhoff បាននិយាយថា ការផ្លាស់ប្ដូរនេះនឹងអនុញ្ញាតឲ្យមានការនិយាយរឿងរ៉ាវបានកាន់តែយូរ និងការកម្សាន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីវាបើកដំណើរការក្នុងឆ្នាំ២០១៨ កម្មវិធីតិកតុកបានកំណត់អ្នកប្រើប្រាស់ ឲ្យថតវីដេអូត្រឹមរយៈពេល៦០វិនាទី ដោយធ្វើឲ្យវាខុសប្លែកពីដៃគូប្រកួតប្រជែងផ្សេងៗ ដូចជាយូធូប។ កម្មវិធីនេះបាននិយាយថា ការផ្លាស់ប្ដូរថ្មីនេះនឹងបានទៅដល់អ្នកប្រើប្រាស់ទាំងអស់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

បើតាមការបង្ហោះនៅលើប្លក់របស់តិកតុក ការផ្លាស់ប្ដូរនេះកើតឡើង ក៏ព្រោះតែអ្នកប្រើប្រាស់មួយចំនួននិយាយថា ពួកគេចង់បានរយៈពេលបន្ថែមទៀត៕

រូបតំណាង
រូបតំណាង

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T